ឃើញ Aum Patcharapa ចេញមកផុសដាស់តឿន ក្រោយពីមានការក្លែងបន្លំដោយយកឈ្មោះរបស់នាង ទៅបង្កើតគណនី TikTok ហើយមានអ្នកតាមដានដល់ទៅ 1,5 លាននាក់ ជាក់ស្ដែងគណនីខាងលើបានចូលទៅ comment បញ្ចញមតិយោបល់រឿងនយោបាយ

“ប្រកាសជាដំណឹង បង Aum មិនបានលេង TikTok ទេចា តាមរូបភាពរបស់គណនី TikTok ដែលមានអ្នកតាមដានដល់ទៅ 1,5លាននាក់ ដោយលួចយកឈ្មោះបង Aum ទៅប្រើនេះជារឿងក្លែងក្លាយទេ អាចជាអ្នកដែលគាំទ្របង្កើត ហើយចូលចិត្តចូលទៅបញ្ចេញមតិយោបល់ផ្សេងៗហើយទាញរឿងនយោបាយចូលមក
ធ្វើឲ្យអ្នកគ្រប់យល់ច្រលំខ្លាំងណាស់ សូមឲ្យអ្នកដែលប្រព្រឹត្តឈប់ជាបន្ទាន់ ហើយបើសិនជាអ្នកគាំទ្រសូមកែប្រែឈ្មោះ ដើម្បីកុំឲ្យកើតមានការយល់ច្រលំខុស ដែលអាចខូចខាតឬប៉ះពាល់ដល់កិត្តយសរបស់បង Aum សូមបញ្ចាក់ម្ដងទៀតថាបង Aum លេងតែ IG aum_patchrapa ប៉ុណ្ណោះ”
អត្ថបទដោយ : នីត្តា







