យើងជាប្រពន្ធបានត្រឹមតែឈរមើល! ស្វាមី Gubgib តាំងតែពីបានស្រីក្មេងម្នាក់ទៀតមកលែងរវល់និងនាងហើយ! មានរូបភាព
ជាគ្រួសារដែលគួឲ្យស្រលាញ់ហើយមានហ្វេនៗអ្នកគាំទ្រតាមដានច្រើន សម្រាប់គ្រួសាររបស់ Gubgib និងស្វាមីដ៏សែនសង្ហា Bee ហើយពេលនេះកំពុងតែប្រើពេលវេលាមើលថែកូនៗទាំងពីរថែមទាំងមានរូបភាពគួឲ្យស្រលាញ់ៗរបស់ប៉ាកូនឲ្យឃើញទៀតផង

ជាពិសេសលោកកូននិងលោកប៉ាដែលស្និតស្នាលគ្នាខ្លាំងរហូតដល់អ្នកណាៗ ក៏ច្រណែនភរិយាយយ៉ាងអ្នកនាង Gubgib ព្រោះតែលោកស្វាមីស្រលាញ់ស្ទើរលេបទៅហើយ តែមួយរយៈនេះមើលទៅដូចជា Gubgib ច្រណែននិងកូនៗ ព្រោះតែស្វាមីនៅជាប់តែជាមួយកូនៗគ្រប់ពេលវេលា ទើបលួចបង្អាប់កូនស្រីបងនិងស្វាមីតាម Instagram លេងទៅ
ដោយ Gubgib បានផុសរូបក្នុងសកម្មភាពគួឲ្យស្រលាញ់គួឲ្យខ្នាញ់រវាង Bee និងកូនស្រីច្បងដែលកំពុងតែគេងលក់អោបគ្នាយ៉ាងណែន ព្រមទាំងឃ្លាថា
“*the most beautiful picture in the world…. ឃើញពីរនាក់និងស្រលាញ់គ្នាដល់ថ្នាក់ចង់លេបទៅហើយ អ្នកនាងគាត់គេងអោបគ្នាប្រលែងគ្នាបែបនិងរាល់យប់ហើយក៏ពេញមួយយប់ដែរ!!!”
ហើយក៏ hashtag ពាក្យថា #ប៉ាទៅណាក៏មិនបានអាណិតស្វាមីណាស់ព្រោះកូនតាមជាប់ខ្លាំងណាស់”
អត្ថបទដោយ : នីត្តា














