ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលប៉ុន្មានថ្ងៃមុខនេះ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា ឌី សូនីតា បានទម្លាយអាថ៌កំបាំងថាខ្លួនមានផ្ទៃពោះ ហើយជិតដល់ថ្ងៃសម្រាលថែមទៀតផង។
ដោយឡែកមកដល់ថ្ងៃនេះ តារាស្រីរូបនេះក៏សម្រាលកូនក្នុងផ្ទៃរបស់ខ្លួនដោយជោគជ័យ ហើយថែមទាំងមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងទៀតផង គ្រាន់តែហ្វេនៗឃើញហើយ សរសើរថាកូននាងស្រស់ស្អាតគ្រប់ៗគ្នាតែម្ដង។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែតារាស្រីរូបនេះ មានកូនមុនរៀបការក៏ពិតមែន តែនាងពិតជាសុំទោសជាទីមហាជន ព្រោះតែនាងមានបញ្ហាសុខភាព ហើយកន្លងមកនាងក៏មិនបានគិតថាកូននេះបានដល់ថ្ងៃនេះដែរ តែពេលនេះគ្រប់គ្នាពិតជាអបអរសាទរដល់នាងនិងកូន និងជូនពរឲ្យមានសុខភាពល្អទាំងម្ដាយនិងកូនផងដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី