ទើបតែកូនខ្ចីបាន2ខែសោះ! Bai Toey ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលព្រោះតែ caption ដូចជាមានផ្ទៃពោះទៀត…..! មានរូបភាព
មានកូនទៅហើយតែរូបភាពផ្អែមល្ហែមក៏មិនបាត់បង់ដែរសម្រាប់គូស្វាមីភរិយា Bai Toey និង DJ man ដែលយើងអាចឃើញបានថាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្វីតឡើងៗ ហើយមួយរយៈនេះមានរូបភាពផ្អែមល្ហែមច្រើនផុសចេញមកជាបន្ដបន្ទាប់ តាំងពីរៀបការហើយរហូតដល់មានកូនស្រីគួឲ្យស្រលាញ់ម្នាក់ដែលជាចំណងស្នេហ៍រវាងអ្នកទាំងពីរ

ជាក់ស្ដែងគូរបស់ Bai Toey បានបណ្ដើរគ្នាទៅស្វីតញាុំអាហារពេលយប់តែពីរនាក់ដូចក្រមុំកំលោះទើបតែស្រលាញ់គ្នាថ្មីថ្មោងចឹង ព្រមទាំងផ្ញើររូបភាពតាម IG ជូនដល់ហ្វេនៗ ដោយនៅលើតុមានរូបថតដែលខាងប្រុសលត់ជង្គង់សុំរៀបការ អាចនិយាយបានថាជាឪកាសមួយយ៉ាងពិសេសនិងរ៉ូមែនទិតបំផុត ហើយ Bai Toey បានសរសេរឃ្លាអមជាមួយរូបផងដែរថា “ត្រេកអរផង ភរិយារបស់បងមានផ្ទៃពោះមួយទៀតហើយចា”
រឿងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានចូលទៅ comment សម្ដែងការត្រេកអរជាមួយគូស្វាមីភរិយាមួយគូនេះ ហើយក៏មានអ្នកឆ្ងល់ថា Bai Toey ពិតជាមានផ្ទៃពោះទៀតមែនឬ? ឬមួយត្រឹមតែបង្អាប់ខ្លួនឯងលេងព្រោះអីនាងទើបតែសម្រាលកូនបានពីរខែទេ

ហើយមុននេះខាងស្វាមីនាងបានចូលទៅ comment សួរនាងថា “ត្រៀមខ្លួននិងយកកូនប្រុសហើយឬនៅ” ប្រសិនបើមានម្នាក់ទៀតក៏ជាដំណឹងល្អខ្លាំងណាស់សម្រាប់ Bai Toey-DJ man តែមានឬមិនមាន អាស្រ័យលើអ្នកម៉ាកចេញមកបញ្ជាក់ឆាប់ណា
អត្ថបទដោយ : នីត្តា












