សួស វីហ្សា ទើបតែបញ្ចេញរូបថតថ្មីជាមួយកូនស្រី មើលមុខមាត់ដូចបោះពុម្ព!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង សួស វីហ្សា សម្រាលកូនដំបូងរបស់ខ្លួនមក គ្រប់គ្នាតែងតែឃើញអ្នកនាង បង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយនិងគ្រួសារ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយច្រណែនយ៉ាងខ្លាំងទៀតផង។

ដោយឡែកស្រាប់តែប៉ុន្មានម៉ោងមុននេះ អ្នកនាងទើបតែបង្ហោះរូបភាព Cute Cute ជាមួយនិងកូនស្រីរបស់ខ្លួន បង្ហាញពីសម្រស់កូនស្រីក្រោយពេលសម្រាលបានប៉ុន្មានថ្ងៃ ដោយផ្ទឹមជាមួយនិងសម្រស់អ្នកនាង មើលទៅពិតជាដូចគ្នាខ្លាំងណាស់ មិនថាទម្រង់មុខ ច្រមុះ ឬក៏សក់ នោះទេ ស្អាតខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ​ ធ្វើឲ្យមហាជនជាច្រើនកាន់តែសរសើរសម្រស់កូនស្រីតារាចម្រៀងស្រីរូបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់ ពិសេសកាត់ដូចម៉ាក់ៗគេសឹងតែ១០០%តែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី