ការហើយៗទៅនៅធ្វើអីទៀតបើ Nadech បញ្ចេញប្រតិកម្មយ៉ាងនិងហើយ និង Yaya ដើរលេងជាមួយម៉ាក់ផងចុះទំរាំតែ…..! មានរូបភាព

និយាយពីថាផ្អែមជាងស្ករទៅទៀតផ្អែមដល់ថ្នាក់ស្រមោចងាប់អស់ហើយ សម្រាប់គូស្នេហ៍តារាល្បី  Nadech-Yaya ហើយមួយរយៈក្រោយមកនេះបំពេញភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកមិនចេះពេញសោះ ទោះជាធ្វើអ្វីឬក៏នៅទីណាទេនឹកគ្នារហូត ជាពិសេសអាចឃើញបានតាមរយៈបណ្ដាញសង្គមស្នេហាឆ្លងឆ្លើយគ្នាមិនគិតពីហ្វេនៗលួចអៀនអីអត់!

 

យ៉ាងជាក់ស្ដែងស្រីស្អាតអូន Yaya បានផុសរូបខ្លួនឯងជាមួយនិងអ្នកម៉ាក់នៅកណ្ដាលសួនផ្កាដ៏ស្រស់ស្អាតដាច់កន្ទុយភ្នែកតាម IG ឈ្មោះ  @urassayas ហើយធ្វើឲ្យអ្នកកំលោះរូបសង្ហាយ៉ាង Nadech ទ្រាំនិងបង្ហាញភាពផ្អែមល្ហែមមិនបានហើយក៏បានបន្ថែមភាពស្រស់ស្រាយដោយពាក្យថា “នឹកខ្លាំងណាស់ចង់ក្លាយខ្លួនទៅជាផ្ដាមែនទែន”

After Footer (Active) - damrei Mr1 Zone2

ធ្វើឲ្យហ្វេនៗ និងមិត្តៗនៅក្នុងវិស័យសិល្បៈដែលបានឃើញក៏លែងចាប់អារម្មណ៍ពីសួនផ្កា ឬក៏ caption របស់ Yaya សោះព្រោះតែគ្រប់គ្នារវល់តែអណ្ដែតអណ្ដូងចំពោះ comment របស់ Nadech អស់ហើយ ផ្អែមយ៉ាងនេះអ្នកណាឃើញក៏ច្រណែនភ្នែកដែរ

អត្ថបទដោយ : នីត្តា