ម៉ាក់ក៏ស្អាតកូនក៏ឆ្លាតទៀត! Chompoo Araya ទៅធ្វើបុណ្យបន្ថែមសិរីមង្គល តែចំណែកបង Shayfa វិញខំបន្ថែម……! មានវីឌីអូ
Chompoo Araya ខំធ្វើបុណ្យដើម្បីជាសិរីមង្គលដល់ជីវិតហើយនិងគ្រួសារ រូបភាពគួឲ្យស្រលាញ់របស់បង Shayfa តាមអ្នកម៉ាក់ជាប់មិនឃ្លាតសោះ

អ្នកម៉ាក់ស្អាត Chompoo Araya បានធ្វើដំណើរទៅធ្វើបុណ្យសុំសិរីមង្គលសម្រាប់ជីវិតនិងគ្រួសារ នៅវត្តមុន្នីយ៉ារ៉ាម ព្រមជាមួយនិងកូនប្រុសភ្លោះទាំងពីរ Shayfa-Phayu រួមជាមួយនិងមិត្តស្និតស្នាលជាច្រើននាក់ទៀត
មិនថានៅក្នុងពេលអុជធូបទៀនថ្វាយគ្រឿងសក្ការៈបូជាអ្វីនោះឡើយតែងតែឃើញបង Shayfa ដើរតាមធ្វើតាមអ្នកម៉ាក់ជាប់ជានិច្ច និយាយពីថាម៉ាក់ធ្វើអ្វីគាត់ធ្វើនិងដែរជួយអ្នកម៉ាក់រហូតនេះបានចំជាកូនរួមចិត្តរួមថ្លើមធ្វើបុណ្យជាមួយម៉ាក់
អ្នកគ្រប់គ្នាបានឃើញហើយមានពាក្យតែមួយដូចគ្នាថាពិតជាគួឲ្យស្រលាញ់ខ្លាំងណាស់ ហើយក៏មានអ្នកសួរដូចៗគ្នាថាអូន Phayu បាត់ទៅណាបានជាមិនបានមកចូលរួមធ្វើពិធីដែលរៀបរាប់ខាងលើដូចបង Shayfa អស់សង្ស័យព្រោះតែអូន Phayu រវល់តែគេងលង់លក់និងឯង ព្រោះតែមានរូបភាពពីមេកាគឺមីង Play កំពុងតែមើលថែមិនព្រមឃ្លាតសោះ
អត្ថបទដោយ : នីត្តា










