caption ប្លែកៗ ! Matt Peranee ត្រូវបានគេសង្ស័យថាប្រហែលជាបរាជ័យរឿងស្នេហាជាមួយនិង Songkran ព្រោះតែនាងបានផុស…..! មានរូបភាព

Matt Peranee ត្រូវបានទាញជាប់ទាក់ទងនិងសង្វៀនស្នេហាជាមួយនិងលោក Songkran ឬយ៉ាងណា? ក្រោយពីផុសរូបព្រមជាមួយនិង caption នឹកពេលវេលាធ្វើអ្វីៗតែម្នាក់ឯង មានអារម្មណ៍ថាដូចនៅក្នុងរឿង Emily in Paris ហើយអ្នកបណ្ដាញសង្គមជីកកកាយខ្លាំង ប្រហែលជាប្រុសលែងយកហើយមើលទៅ

 

ក្រោយពីតារាសម្ដែងស្រីគឺកញ្ញា Matt Peranee ត្រូវរកទុក្ខដោយការសរសេរផុសមើលងាយអស់ជាច្រើនខែស្ទើរតែចូលទៅជាឆ្នាំមក នាងបានរួបរួមឯកសារភស្ដុតាងផ្សេងៗដើម្បីធ្វើការប្ដឹងជារួចរាល់ហើយ ថែមទាំងបញ្ចាក់និងសង្គត់ធ្ងន់ថានិងចាត់ការគ្រប់គ្នាឲ្យដល់ទីបំផុត ដើម្បីទុកជាគម្រូដល់អ្នកវិស័យសិល្បៈដទៃទៀត

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង (24 សីហា 2020) Matt Peranee ក៏នៅមានអ្នកជីកកកាយឬសគល់ទៀត ក្រោយពីសាម៉ីខ្លួនផុសរូបភាពដែលអមមកជាមួយឃ្លាថ “នឹកពេលវេលាដែលធ្វើអ្វីតែម្នាក់ឯង ហោះហើរម្នាក់ឯង ដើរម្នាក់​ឯង ញុំាបាយម្នាក់​ឯង Emily in Paris”

 

ដោយអ្នកខ្លះបានទាញ caption និងថាសង្វៀនស្នេហាជាមួយនិងលោក Songkran មានបញ្ហាទេដឹង? តែនៅមានអ្នកសរសេរលើបណ្ដាញសង្គមចេញមកចាក់ដោតយ៉ាងខ្លាំងថា​ ប្រុសលែងយកហើយមើលទៅ ទើបបានជានឹកដល់រឿងនៅម្នាក់ឯង ថែមទាំងពន្យុះឲ្យនាងប្ដឹងទៀតផងដែរ ព្រោះរងចាំមកយូរហើយ ខណៈពេលនេះអ្នកខ្លះក៏សុំមិននិយាយល្អជាង ព្រោះតែខ្លាចសំបុត្រដីការទៅដល់ផ្ទះ

អត្ថបទដោយ : នីត្តា