ជាដំណឹងដ៏រីករាយខ្លាំងបំផុត សម្រាប់គូស្វាមីភរិយា តារាប្រុសស្រី លោក Mick Baromvudh និង នាង Benz Pornchita ដែលទើបតែទទួលបានសមាជិកថ្មី ដែលជាកូនទី៣នៅក្នុងគ្រួសារ ហើយក៏ជាដំណឹងដែលធ្វើឲ្យហ្វេនៗគ្រប់គ្នារំភើបចិត្តជំនួសអ្នកទាំងពីរផងដែរ។
ក្នុងនោះផងដែរ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ កូនទី៣របស់តារាស្រីរូបនេះ កើតមកគឺជាកូនប្រុស ដែលមានរូបសម្រស់ស្រស់ស្អាតគួរឲ្យស្រលាញ់ខ្លាំងថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រោយពេលឃើញគូស្វាមីភរិយាមួយគូនេះទទួលបានសមាជិកថ្មីជាកូនប្រុស គ្រប់គ្នាពិតជារំភើបព្រោះថាកូនទី១និងទី២សុទ្ធស្រី ដូច្នេះហើយកូនទី៣ដូចជាគ្រប់ពេជ្រអញ្ចឹង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី