ហានិភ័យណាស់សម្រាប់អ្នកអត់គូ! Jayden Cee កំពុងតែសម្លឹងរកមើលផ្លូវរត់ព្រោះតែភរិយាយ៉ាង Amy រអ៊ូប្រាប់ថា…..! មានរូបភាព
មួយរយៈនេះមើលទៅគូស្នេហ៍មួយគូនេះផ្អែមខ្លាំងណាស់ សម្រាប់តារាសម្ដែងទាំងពីរ Amy Klinprathum និង Jayden Cee ផ្អែលឡើងដល់ថ្នាក់ចង់ធ្វើឲ្យ IG ពេលនេះក្លាយទៅជារោងចក្រផលិតស្ករទៅហើយ

ថែមយ៉ាងជាក់ស្ដែងទាំងគូនៅបន្ថែមក្ដីសុខដល់ជីវិតគូដោយការបង្អួតរូបភាពពីការទៅសម្រាកលំហែកាយឲ្យហ្វេនៗបានលើសជាតិស្ករផងដែរ ជាពិសេសបំផុតនោះគឺរូបភាពស៊ិចស៊ីក្នុងឈុតប៊ីគីនី ដែល Amy ផុសនៅក្នុង IG ឈ្មោះ @amy_klinpratoom ជាបន្ដបន្ទាប់
ហើយក្នុងចំណោមរូបភាពគួជាទីចាប់អារម្មណ៍និងធ្វើឲ្យបណ្ដាអ្នកគាំទ្រព្រមទាំងមិត្តភ័ក្ដក្នុងវិស័ហសិល្បៈចូលចុចឡាយច្រើន និងត្រូវចូលទៅ comment ជាប្រញាប់នោះគឺ រូបភាពខណៈដែលសាម៉ីខ្លួនអង្គុយបែបសប្បាយៗនៅមាត់អាងហែលទឹក និងមានឃ្លាអមជាមួយរូបភាពជាភាសាអង់គ្លេសថា ometimes i look at my husband and think … “Damn you are one lucky man”

ខណៈពេលជាមួយគ្នានោះដែរខាងលោក Jayden Cee ក្រោយពីបានឃើញរូបភាពនិងអានឃ្លារបស់ភរិយាហើយ ក៏មិនបង្អង់យូរចូលទៅ comment ដោយប្រើរូប Emoji ភ្នែកសម្លឹងមើលទៅលើ ចំនួសឲ្យអារម្មណ៍ ហើយក៏ធ្វើឲ្យហ្វេនៗរបស់អ្នកទាំងពីរអស់សំណើតយ៉ាងខ្លាំង និងទ្រាំមិន comment សើចព្រមទាំងសួរថា ឃើញសម្លឹងមើលលើចឹងព្រោះតែបារម្ភពីភរិយាឬក៏ caption ត្រូវចិត្ត 5555
អត្ថបទដោយ : នីត្តា









