ជីវិតស្នេហារបស់ Bella Ranee នៅក្នុងសាច់រឿងនិងជីវិតពិតមិនដូចគ្នាទេខុសឆ្ងាយណាស់! មានរូបភាព

Weir បានផ្លាស់ប្រែរសជាតិទឹកសមុទ្រពីប្រៃទៅជាផ្អែមទៀតហើយ លួងលោមអគុណ Bella មនុស្សល្អទីមួយ ដែលបានមកនៅក្បែរក្នុងពេលវេលាល្អៗ ជ្រមុជទឹកមើលថែគ្នា មើលព្រះអាទិត្យជាមួយគ្នា

 

គ្រងតំណែងគូស្នេហ៍កំពូលផ្អែមនៅក្នុងវិស័យសិល្បៈប្រចាំឆ្នាំសម្រាប់គូរបស់ Weir-Bella ព្រោះឲ្យតែមានពេលវេលាត្រូវគ្នាពេលណាក៏តែងតែណាត់គ្នាធ្វើដំណើរកំសាន្ដរហូត មិនថានៅភូកេត ដំណើរកំសាន្ដដើរព្រៃ ដំណើរកំសាន្ដតាមសមុទ្រស្អាតៗ តែងតែផ្ដល់កំលាំងចិត្តឲ្យគ្នាទៅវិញទៅមកគ្រប់សកម្មភាព

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងជាមួយនិងដំណើរកំសាន្ដនៃការជ្រមុជទឹក បង Weir បាននាំអ្នកគ្រប់ឲ្យបានទៅមើលភាពស្រស់ស្អាតនៃពិភពលោកនៅក្រោមបាតសមុទ្រ ហើយបរិយាកាសបែបនេះក៏មិនចង់ឲ្យសង្សារបស់ខ្លួនភ្លាត់ឬខកខានដែរ ចឹងហើយទើបចាំដៃសហការណ៍ជាមួយ Bella ទៅជ្រមុជទឹកនៅបាត់សមុទ្រជាមួយគ្នា

 

ហើយសកម្មភាពល្អៗយ៉ាងនេះបង Weir ក៏បានលួងលោមអគុណ Bella ដែលបានមកប្រើពេលវេលាល្អៗជាមួយគ្នា “ពេលវេលាល្អៗទាំងអស់នេះមិនអាចវាយតម្លៃបានពិតមែន…ប្រមាណថា…ទោះជាយកអ្វីមកដូរក៏មិនព្រម ពេលល្ងាចផ្ទៃមេឃពណ៌មាសចិត្តស្រស់ថ្លា ទឹកសមុទ្រថ្លាមើលឃើញខ្សាច់ ក្លិនក្រអូបបកផាត់មកតាមខ្យល់ត្រជាក់ៗ នាំយកសម្លេងភ្លេងពីរលកបោកច្រាំង ក៏ដូចជាកំពុងតែបោកប៉ះបេះដូងដ៏តូចតែខ្លាំងខ្លា យប់ដ៏សែនពិសេសកំពុងតែចូលខ្លួនជិតមកដល់”

ព្រមទាំងប្រាប់ថារូបភាពស្អាតៗ ខាងលើគឺថតដោយ Bella មនុស្សតែម្នាក់ទៀតផង។ នេះឬជាសំណាងរបស់មនុស្សស្រីដែលប្រាថ្នាចង់បាន។ គេថាស្នេហាផ្អែមល្ហែមមានតែនៅក្នុងរឿងភាគទេតែបើសម្រាប់ Bella គិតថាស្នេហាក្នុងជីវិតពិតអស្ចារ្យជាងក្នុងរឿងភាគរឿងនិយាយទៅទៀត

អត្ថបទដោយ : នីត្តា