កាលពីឆ្នាំមុន មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយនៅពេលទទួលដំណឹងថា តារាសម្ដែងប្រុស លោក Apassin បានធ្វើការលែងលះគ្នាជាមួយនិងអតីតភរិយា នាង Tangkwa ស្របពេលដែលអ្នកទាំងពីរមានកូនប្រុសម្នាក់រួចមកហើយ។
តែយ៉ាងណាមិញស្រាប់តែថ្មីៗនេះតារាប្រុស លោក Apassin រួមទាំង អតីតភរិយា បានចូលមកផ្ដល់បទសម្ភាសន៍ ព្រមទាំងបានបង្ហើបថាបច្ចុប្បន្ននេះ អ្នកទាំងពីរបានត្រឡប់ទៅរស់នៅជាមួយគ្នាវិញហើយ ដើម្បីបំពេញតួនាទីឪពុកម្ដាយមើលថែកូនប្រុសខ្លួន។
ហើយអ្នកទាំងពីរក៏បញ្ជាក់បន្ថែមទៀតថា កាលត្រឡប់មករួមរស់ជាមួយនិងគ្នាវិញនេះ គឺទំនាក់ទំនងត្រឹមតែជាបងប្អូនដ៏ជិតស្និតនិងគ្នាតែប៉ុនណោះ ហើយប្រសិនបើនរណាចង់ទទួលយកអ្នកថ្មី ក៏អាចទទួលយកបានជានិច្ច៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី