អត់ដែរដឹងសោះ! ពេជ្រ សោភា បង្ហាញមុខតារាខ្មែរដែលជា idol នៅក្នុងដួងចិត្ត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ​ សោភា ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈការចេញបទចម្រៀងថ្មីៗ ឬក៏ការបង្ហាញខ្លួននៅក្នុងបណ្ដាញសង្គមនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលឃើញអ្នកនាងបង្ហោះរូបភាពមួយសន្លឹកជានៅក្នុងបណ្ដាញសង្គម IG របស់ខ្លួនជាមួយនិងតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង យក់ ឋិតរដ្ឋា និងភ្ជាប់ជាមួយសារមួយឃ្លាថា៖

After Footer (Active) - damrei Mr1 Zone2

«ម្នាក់នឹងហើយជា idol ខ្ញុំ សម្លេងពិរោះមិនប្រែនៅតែពិរោះ»។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា idol នៅក្នុងដួងចិត្តរបស់អ្នកនាង ពេជ្រ សោភា គឺជាតារាចម្រៀង យក់ ឋិតរដ្ឋា ទាល់តែសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី