ចុម! ជីមមី តុបតែងខ្លួនបែបនេះឡើងប្លែកសាហាវ មើលមិនចង់ស្គាល់នោះទេ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការិនីស្រីសំបូរប្រជាប្រិយភាពកញ្ញា ជីមមី ដែលមួយរយៈចុងក្រោយនេះ ហាក់បីដូចជាឡើងកូដយ៉ាងខ្លាំង ហើយថែមទាំងឱកាសបង្ហាញខ្លួននៅលើឆាកអន្តរជាតិធំៗទៀតផង។

មិនត្រឹមតែប៉ុនណោះ គ្រប់ពេលដែលនាងបង្ហាញខ្លួនម្ដងៗ មហាជននិងហ្វេនៗជាច្រើនតែងតែចាប់អារម្មណ៍លើសម្លៀកបំពាក់ និងស្ទាយ៍រៀបចំខ្លួនបែបថ្មី និងប្លែកៗរបស់នាងមើលទៅពិតជាទាក់ទាញខ្លាំងណាស់។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញឈុតច្នៃឡើងប្លែកមួយ ដែលមានពណ៌លឿង អមនឹងមកុដពាក់លើក្បាល និងស្ទាយ៍ផាត់មុខបែបប្លែកទៀត ធ្វើឲ្យគ្រប់គ្នាឃើញហើយនាំគ្នាសរសើរពីសម្រស់នាង និងលាន់មាត់និយាយថាស្អាតប្លែកមើលសឹងតែមិនស្គាល់ជានាងទៀតផង៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី