ព្រះនាងម្ចាស់កំពូលសម្រស់នៃផ្កាអូន Yaya Urassaya បង្អួតសម្រស់កណ្ដាលសួនផ្កាស្អាតគ្មានគូប្រៀបមែន! មានរូបភាព
ជាតារាល្បីហើយក៏ជានារីដែលមានចំណង់ចំណូលចិត្តខាងដើមឈើដើមផ្កាម្នាក់ផងដែរសម្រាប់តារាសម្ដែងស្រី Yaya Urassaya ដែលកន្លងមកបានថតរូបគូជាមួយដើមឈើរហូតធ្វើឲ្យឡើងថ្លៃដល់មនុស្សម្នាជាច្រើនស្រែកថាស៊ូនិងតម្លៃរបស់ដើមឈើលែងបានហើយព្រោះតែអូន Yaya ម្នាក់គត់

ហើយជាក់ស្ដែង (27 សីហា 2020) ក្រោយពីរបញ្ចាប់ពីធ្វើបុណ្យហែរកឋិនទានហើយ Yaya ក៏បានធ្វើដំណើរទៅដើរលេងបន្ដនៅឯខេត្តឈៀងម៉ៃ ព្រមទាំងដឹកដៃអ្នកម៉ាក់ទៅជាមួយដែរ ទៅដើរលេងនៅក្នុងសួនផ្កា ថតរូបរិយាកាសស្អាតៗ មកផ្ញើរហ្វេនៗអ្នកគាំទ្របានចុចឡាយចុចចែកចាយភ្លាមៗ
ដោយអូន Yaya ថតរូបនៅកណ្ដាលសួនផ្កាបណ៌ក្រហម ភាពស្រស់ស្អាតបានចាក់ទំលុះផ្កាតែម្ដងហើយ ព្រមទាំងមានផុសវីឌីអូរត់លេងបែបស្អាតៗនៅក្នុងសួន អាចនិយាយបានថាស្រស់ស្អាតខ្លាំងណាស់ ទាំងមនុស្សទាំងផ្កា បរិយាកាសមើលទៅដូចជានៅបរទេសចឹង ហើយក្រៅពីនេះនៅមានថតកាន់ដៃគ្នាជាមួយអ្នកម៉ាក់ទៀតផង ម៉ាក់កូនពីរនាក់នេះពិតជាគួឲ្យស្រលាញ់និងកក់ក្ដៅខ្លាំងណាស់
អត្ថបទដោយ : នីត្តា












