អ្នកគាំទ្រព្រួយបារម្ភពី Baifern នៅសុខៗដួលកណ្ដាលកន្លែងថតរឿងត្រូវបញ្ជូនទៅមន្ទីពេទ្យជាបន្ទាន់! មានរូបភាព

ធ្វើឲ្យហ្វេនៗអ្នកគាំទ្រ ដែលកំពុងតាមដានព្រួយបារម្ភខ្លាំងណាស់ នៅពេលបានឃើញរូបភាពរបស់តារាសម្ដែងស្រី Baifern គេងសម្រាកនៅមន្ទីពេទ្យ ដោយនៅក្នុង Instagram របស់មេការផ្ទាល់ខ្លួន  @fernzzupar  បានសរសេររៀបរាប់ថា “អស្ចារ្យណាស់ គេងមួយសូន្យ ត្រូវសុំទោសដល់ក្រុមការងារអ្នកថតរឿងផងណាចា ពេលនេះគ្រូពេទ្យឲ្យគេងសម្រាកចាំមើលអាការៈសិនចា អគុណគ្រប់គ្នាខ្លាំងណាស់ចា #មិនមែនផ្លែស្វាយក៏អាចជ្រុះបានដែរ  #ជ្រុះកណ្ដាលកន្លែងថតរឿង #ទៅមិនរួចប្រាប់ថាទៅរួចរហូត”

 

នៅពេល Baifern ដឹងខ្លួននាងក៏បានផុសសារសម្ដែងការអគុណគ្រប់កំលាំងចិត្តដែលបានផ្ញើរមកឲ្យ ព្រមទាំងសុំទោសដល់ក្រុមការងារផ្សេងៗដែលត្រូវពន្យាពេលថតសិន

After Footer (Active) - damrei Mr1 Zone2

“ខ្ញុំអូខេហើយចា​ សូមអគុណគ្រប់កំលាំងចិត្តហើយនិងក្ដីព្រួយបារម្ភទាំងអស់ តែក៏ត្រូវសូមទោសក្រុមការងារផងដែរថតរឿងទាំងអស់ផងដែរ រួមទាំងបងៗរួមការងារទាំងអស់ផងណាចា​ នឹកមិនដល់មែន #អស្ចារ្យណាស់  #មិនមែនផ្លែស្វាយក៏អាចជ្រុះបានដែរ  @fernzzupar”

អត្ថបទដោយ : នីត្តា