អុញនោះ! ក្រោយធ្លាយរឿង Bitoey មានកូនទី២ ក្រោយសម្រាលកូនដំបូង២ខែ នាងក៏ចេញមុខនិយាយថា….

ជាការពិតណាស់ ថ្មីៗនេះមហាជននិងហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល នៅពេលឃើញតារាចម្រៀងស្រីល្បីឈ្មោះ Bitoey បង្ហោះរូបភាពគូជាមួយនិងស្វាមីយ៉ាងផ្អែមល្ហែម ហើយក្នុងនោះគ្រប់គ្នាក៏ទទួលបានព័ត៌មានមួយដែរថា តារាស្រីរូបនេះកំពុងតែមានផ្ទៃពោះផងដែរ ក្រោយសម្រាលកូនដំបូងខ្លួនបាន២ខែ។

តែយ៉ាងណាមិញ ក្រោយពេលមានព័ត៌មានបែបនេះលេចលឺចេញទៅមិនបានប៉ុន្មានផង Bitoey ក៏បានចេញមុនបដិសេធថានាងមិនមានផ្ទៃពោះនោះទេ ដោយនាងបានសរសេរថា៖

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំមិនមានផ្ទៃពោះទេ គ្រាន់តែឡើងគីឡូ នៅពេលចុងក្រោយនេះប៉ុណ្ណោះ»

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនក៏អស់ចម្ងល់ ហើយងាកមកសរសើរសម្រស់អ្នកម្ដាយសម័យថ្មីមួយនេះពិតជាស្រស់ស្អាតខ្លាំង ក្រោយសម្រាលកូនរួច៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី