ហ្វេនជាច្រើនកំពុងចាប់អារម្មណ៍! នាយក្រឹម បង្ហោះរូបភាពជាមួយនាយកុយ និងសរសេរសារឌីដងថា….

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ កំពូលតារាកំប្លែងជើងចាស់ល្បីឈ្មោះ២រូបដែលជាដៃគូដ៏ល្អនិងគ្នា គឺ នាយក្រឹម និងនាយក្រុយ ដែលតែងតែធ្វើឲ្យគ្រប់គ្នាអស់សំណើចគ្រប់ពេលដែលមានវត្តមានអ្នកទាំងពីរប៉ះគ្នា ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរក៏នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងថ្មីៗនេះ ហ្វេនៗជាច្រើនបានចាប់អារម្មណ៍ជាមួយនិងរូបភាពក៏ដូចជាសារដែល នាយក្រឹម បង្ហោះក្នុងបណ្ដាញសង្គមរបស់លោក ដោយក្នុងនោះលោកបានបង្ហោះរូបភាពជាមួយ នាយកុយ ដែលជាមិត្តសម្លាញ់ និងសរសេរសារយ៉ាងដូច្នេះថា៖

«ខ្ញុំមិនចង់ប្ដូររាងរបស់ខ្ញុំទេ! តែសក់ និងពុកមាត់វាប្ដូរខ្លួនវា តាមវ័យមិនអាចឃាត់បានទេ នេះជាធម្មជាតិរបស់មនុស្សលោក ។ តែបើលាបអាចក្មេងជាងមុន តែមុខនៅជ្រួញដដែលៗៗៗ តែបើឱ្យឃ្មុំទិចទាំងសងខាងអាចប៉ោងហើយភ្នែកលឹប អាចដូចមុខអាកុយពួកម៉ាកខ្ញុំគឺចប់ ហាសហា សុខចិត្តជ្រួញចុះសំខាន់សុខភាពល្អ និង រាងស្អាត! នៅក្នុងពិភពលោកនេះគ្មានហាងណាបើកលក់សុខភាពទេ»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាអស់សំណើច និងពាក្យផ្លែផ្ការបស់នាយក្រឹម ទៅកាន់ នាយកុយដែលជាមិត្តសម្លាញ់ តែក្នុងនោះក៏មានសារអប់រំមួយដែរថា សុខភាព និងរាងកាយគឺសំខាន់ខ្លាំងណាស់ គ្មានហាងណាបើកលក់សុខភាពនោះទេ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី