ជាសំណាងរបស់ Bella ឬយ៉ាងណាបើ Weir ទាំងថ្នាក់ថ្នមទាំងលួងចិត្តទោះបីមិននៅជិតក៏នៅតែ…….! មានរូបភាព

ជាសង្សារបស់កំលោះ Weir ត្រូវអត់ធន់ពិតមែនហើយ យ៉ាងដំណើរកំសាន្ដនៅកោះអណ្ដើកដោយសាម៉ីខ្លួនបានប្រក្រៀកស្មាសង្សាសំណព្វចិត្តយ៉ាងអូន Bella ទៅដើរលេងជាមួយគ្នា ក្រៅពីបានទៅរៀនជ្រមុជទឹកមើលពិភពក្រោមផ្ទៃសមុទ្រហើយ Bella ក៏បានបង្ហើបពីលិទ្ធផលក្នុងការធ្វើដំណើរលើកនេះផងដែរ ហើយអ្នកកំលោះ Weir បានមើលថែបានយ៉ាងល្អចាំព្រួយបារម្ភគ្រប់ពេល

 

ដោយសារហេតុនេះហើយទើប Bella សរសេរឃ្លាអមជាមួយរូបភាពថា “នេះហើយចា ជីវិតរបស់នាងខ្ញុំ ផ្អើលទឹក ផ្អើលសត្វ ហើយចប់ដោយការឈឺខ្លួនតិចតូច” តែទោះបីជាត្រូវប្រឈមមុខនិងហានិភ័យច្រើនប៉ុណ្ណាដោយ ក៏គូនេះនៅតែមានសកម្មភាពផ្អែមល្ហែមៗមកផ្ញើរជានិច្ច

After Footer (Active) - damrei Mr1 Zone2

ខាងអ្នកកំលោះ Weir វិញបានបង្អួតរូបភាពស្អាតៗ ពីម៉ាស៊ីនថតរូបចំនួន 4សន្លឹកដំបូងនៅកោះអណ្ដើក តាម caption ថា “4 រូបដំបូង ពីមា៉ស៊ីនថតរូបនៅកោះអណ្ដើក សូមអគុណដល់តារាម៉ូដែលរបស់យើងបាត @bellacampen #filmphotography នេះមកពីតារាម៉ូដែលរបស់ខ្ញុំស្អាត 555” ហើយឃើញមានរូប Bella 3សន្លឹក និងរូបស្លឹកឈឺ 1សន្លឹក

ហើយស្រីស្អាត Bella ក៏ចូលទៅ comment ដែរថា​ “អាក់អាផាត់សក់” តារាម៉ូដែលរបស់ Weir ពិតជាស្អាតគ្រប់ប៉ុស្ដិ៍មែន ហើយ  Bella ក៏គួឲ្យស្រលាញ់ធ្វើជាអ្នកចាំប្រមូលរូបភាពឲ្យ Weir ដូចគ្នា

អត្ថបទដោយ : នីត្តា