ស្វាគមន៍ក្នុងការវិលត្រលប់មកវិញ! Jui Rataya ជូនកាដូដ៏ពិសេសចេញពីបេះដូងដល់ Aff Taksaorn ក្នុងថ្ងៃ…..! មានរូបភាព
ចាត់ទុកថាជាមិត្តភាពមួយដ៏ល្អនិងយូរអង្វែង សម្រាប់តារាសម្ដែងសិស្សិច្បង-សិស្សប្អូន Aff Taksaorn ហើយនិង Jui Rataya ដែលគ្រប់គ្នាតែងតែឃើញសកម្មភាពដែលគួឲ្យស្រលាញ់ៗរបស់អ្នកទាំងពីរជាញឹកញាប់

ជាក់ស្ដែងនៅថ្ងៃទី 27 សីហា 2020 ដែលត្រូវនិងថ្ងៃកំណើតរបស់សិស្សច្បង Aff Taksaorn រឿងនេះខាងសិស្សប្អូន Jui Rataya មិនឲ្យខកខានឪកាសល្អៗ មកផ្ញើរដល់ហ្វេនៗ នៅពេលដែលសាម៉ីខ្លួនបានជូនកាដូដ៏សែនពិសេសចេញពីបេះដូងផ្ទាល់ដៃ
ព្រមទាំងមាន caption ថា “រីករាយថ្ងៃកំណើតបងស្រីជាទីស្រលាញ់ចា ជាមួយរូបទឹកដែលគូដោយផ្ទាល់ដៃរួមផ្សំនិងក្ដីស្រលាញ់ណាច ☺️ ចំណែកពាក្យជូនពរគឺនៅក្នុងនិងទាំងអស់ហើយ 5555 សំណាងល្អហើយក៏សប្បាយចិត្តបំផុតដែល 10ឆ្នាំជាងមកនេះយើងបានស្គាល់គ្នាដូចដែលបងបានប្រាប់ចឹងចា ស្រលាញ់ខ្លាំងណាស់ ?❤️ អគុណសមាជិករួមដៃ surprise ពីម្សិលមិញនេះផងណាចា សប្បាយរីករាយខ្លាំងណាស់?”

នៅថ្ងៃទី 28 Jui បានផុសពីកាដូដែលខ្លួនបានតាំងចិត្តគូឲ្យបងស្រីកំពូលដួងចិត្តម្ដងទៀត ដោយមានប្រាប់ថា “ស្រលាញ់ទាំងពីរនាក់ចា ☺️ @aff_taksaorn លួចថតពេលកំពុងតែគូរចា គូរបែបមានតែក្បាលតែគ្មានខ្លួន លំបាកខ្លាំងណាស់សម្រាប់ Jui ល្អណាស់ដែលមានគ្រូជួយផ្ដល់កំលាំងចិត្តថាធ្វើបាន តាំងចិត្តគូឲ្យអស់ពីសមត្ថភាពតែម្ដងហើយ អស់ពីចិត្តពីថ្លើមហើយ?????”
អត្ថបទដោយ : នីត្តា










