ស្អាតចឹងបានគេស្រលាញ់តែកូនកាត់! Emily កូនស្រីរបស់ Sarah ចាប់ផ្ដើមរពឹសញញឹមស្រស់មុខដូចអ្នកម៉ាក់ៗ! មានវីឌីអូ
គួឲ្យស្រលាញ់គួឲ្យខ្នាញ់ខ្លាំងណាស់ សម្រាប់អូន Emily កូនស្រីពៅរបស់ Sarah តារាម៉ូដែលហើយក៏ជាតារាសម្ដែងស្រីល្បីឈ្មោះផងដែរ ដែលទើបតែបង្អួតសម្រស់និងភាពគួឲ្យស្រលាញ់ដល់ហ្វេនៗបានឃើញ បានសរសើររួចមកហើយនៅដើមខែតុលា

ជាក់ស្ដែងនៅក្នុង IG story ឈ្មោះ @sarahcasinghini មានការផុសវីឌីអូបង្ហាញ់ពីភាពខ្នក់ខ្នាញ់របស់អូន Emily នៅក្នុងវ័យទើបតែ 2ខួប ដែលកំពុងតែគេងមិនស្ងៀម ថែមទាំងមានបញ្ចូនស្នាមញញឹមជាមួយនិងខ្សែភ្នែកទាក់ទាញទៀតផង
ទោះបីជាត្រឹមតែជាវីឌីអូដែលមានរយៈពេលខ្លីៗ ត្រឹមតែ 15វិនាទី តែអូន Emily ក៏បានបង្ហាញឲ្យឃើញពីភាពខ្នក់ខ្នាញ់ពេញបេះដូងជូនដល់ហ្វេនៗអ្នកគាំទ្រនិងជាពិសេសសម្រាប់អ្នកស្រលាញ់ក្មេង ជាពិសេសស្នាមញញឹមរបស់អូន ច្បាស់ណាស់ថាបានពីអ្នកម៉ាក់ស្រីស្អាតនិងឯង
អត្ថបទដោយ : នីត្តា







