សុំខ្លាចសុំចុះចាញ់គំនិតម៉ែ Chompoo Araya មែនថ្ងៃ Halloween មិនដឹងជាកូនៗនិងស្វាមីហ៊ានចូលផ្ទះអត់ទេបើលែងឡើង…..! មើលរូបវិញ
Chompoo Araya ពិតជាមិនធ្វើឲ្យខកបំណងមែន ជាមួយឪកាសថ្ងៃ Halloween ម៉ាចាស់ដៃលាបពណ៌ពេញមុខពេញមាត់ម៉ាតួខ្លួនគ្មានចន្លោះ បើដល់ថ្នាក់នេះហើយមិនបាច់យកទេ 100 ពិន្ទុនោះយក 1លានពិន្ទុតែម្ដងទៅអ្នកម៉ាក់

ថ្ងៃ Halloween នេះគ្រប់គ្នាសួរថាតើមានអ្នកណាឈ្នះអ្នកណាចាញ់ អាចនិយាយបានតែម៉្យាងទេថានៅទីនេះ ហ្វេនៗអ្នកគាំទ្រចំមើលថាតើនៅយប់ថ្ងៃ Halloween នេះតើនិងមានតារាល្បីៗប្រែកាយទៅជាអ្វីខ្លះ ចង់ឃើញឲ្យពេញភ្នែកតាមរយៈបណ្ដាញសង្គមផ្សេងៗ
ហើយម្នាក់ក្នុងចំណោមតារាស្រីល្បីឈ្មោះដែលហ្វេនៗតែងតែរំពឹងនិងចាំមើលចំពោះស្ទាយប្លែកៗ នៅក្នុងថ្ងៃបុណ្យ Halloween នោះគឺអ្នកម៉ាក់កូនពីរ Chompoo Araya ហើយលទ្ធផលចេញមកគឺថាពិតជាមិនដែលធ្វើឲ្យប្រិយមិត្តមានការខកចិត្តឬការំពឹងទុកនោះទេ ព្រោះអ្នកម៉ាក់ម៉ាចាស់ដៃដោយមួយតួខ្លួនពណ៌ផ្ទៃទាំងអស់និងសក់ពណ៌មាស ពេញ 1លានពិន្ទុ A tale of Araya មានតែពាក្យមួយម៉ាត់ជូនចា WOW !!!
អត្ថបទដោយ : នីត្តា













