គូស្នេហ៍ Joker !! Mark-Kim សង្ស័យតែច្រលំថ្ងៃ Halloween ទៅជា Valentine ហើយមើលទៅបានជា…! មានរូបភាព

Mark-Kim ទទួលស្វាគមន៍ថ្ងៃ Halloween ដោយភាពស៊ិចស៊ីបង្អប់ភាពផ្អែមល្ហែមតិចៗ រហូតដល់គ្រប់គ្នាឃើញគូស្នេហ៍មួយគូនេះហើយរបូតមាត់និយាយថា ចាំថ្ងៃខុសទេដឹងនិងថ្ងៃ Halloween មិនមែនថ្ងៃ Valentine ទេចា

 

ជាគូស្នេហ៍ក្នុងចំណោមគូផ្សេងៗដែរហ្វេនៗតែងតែរំពឹងចង់ឃើញថ្ងៃរៀបការឆាប់ៗ សម្រាប់  Mark Prin និងស្រីស្អាត Kimberley ដែលស្រលាញ់គ្នាប្រមាណជា​ 7ឆ្នាំហើយថែមទាំងដឺក្រេភាពផ្អែមល្ហែមរឹតតែកើនឡើងរឿយៗ

After Footer (Active) - damrei Mr1 Zone2

ព្រោះតែភាពផ្អែមល្ហែមនេះហើយទើបធ្វើឲ្យអ្នកគាំទ្របានឃើញរូបភាពគួឲ្យច្រណែនគួឲ្យស្រលាញ់ នៅក្នុងថ្ងៃសំខាន់ក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរនៅក្បែរគ្នារហូតដូចជាថ្ងៃខួបកំណើត ថ្ងៃនៃក្ដីស្រលាញ់ក្នុងគ្រួសារ ថ្ងៃឆ្លងឆ្នាំ គ្រិស្ដម៉ាស់ នេះគ្រាន់តែជាតួយ៉ាងល្អៗតែប៉ុណ្ណោះឯងចា

ជាក់ស្ដែងនៅក្នុងថ្ងៃ Halloween នេះផងដែរទាំងពីរនាក់បានសាងបរិយាកាសល្អៗដោយការរួមគ្នាចាប់ដៃតែងខ្លួនប្រែកាយទៅជាគូស្នេហ៍ Joker គ្រាន់តែឃើញភ្លាមសូមជំរាបថាសមគ្នាឥតខ្ចោះតែម្ដងហើយ។ រូបនៅថ្ងៃពិសេសនេះឃើញតែស្វីតឡើងត្រូវគេបង្អាប់ថាអ្នកទាំងចាំថ្ងៃខុសហើយ

អត្ថបទដោយ : នីត្តា