មើល Caption គេផង! Taew ផុសរូបគូមធ្យមទេតែងំត្រង់ថាឃ្លានៃ​ Caption ចាក់ដោតអ្នកគាំទ្រឡើងអៀនជំនួស! មានរូបភាព

ភាពផ្អែមល្ហែមដែលមានចំបោះគ្នាកាន់តែខ្លាំងឡើងគ្មានថយចុះសោះសម្រាប់គូស្នេហ៍យ៉ាង Taew-Pranai ព្រោះតែក្រៅពីមានរូបគូចេញមកឲ្យឃើញញឹកញាប់ហើយ ពេលទៅណាមកណាតែងតែឃើញទាំងពីរនាក់នៅក្បែរៗគ្នារហូត

 

ជាក់ស្ដែងនៅពេលថ្មីៗនេះ Taew Natapohn ត្រូវធ្វើដំណើរទៅរាំថ្វាយនៅក្នុងឪកាសបុណ្យដង្ហែកឋិនសាមគ្គីហើយ នៅមានខាងលោកហៃសូ Pranai តាមទៅមើលថែមិនឲ្យឃ្លាតទៀត ថែមទាំងបានតាំងខ្លួនធ្វើជាជាងថតរូបផ្ទាល់ខ្លួនចាំប្រមូលរូបភាពបរិយាកាសផ្ញើរហ្វេនៗទៀត

After Footer (Active) - damrei Mr1 Zone2

តែលើកនេះអ្វីដែលធ្វើឲ្យប្រិយមិត្តចាប់ចិត្តចំពោះអ្នកទាំងពីរនេះខ្លាំងបំផុតនោះគឺនៅពេលដែរខាងស្រីសាកល្បងស្លៀកសំលៀកបំពាក់ប្រចាំតំបន់បែបថៃៗ ពេលដែលស្លៀកហើយឃើញថាចូលគ្នានិងឈុតរបស់ខាងប្រុសខ្លាំងណាស់ ថែមទាំងមានឈរញញឹមក្បែរៗគ្នា បូកផ្សំជាមួយនិងឃ្លាដែលធ្វើឲ្យអ្នកដែរបានឃើញហើយត្រូវមកអៀនជំនួសនោះគឺ “@pranaip ហេតុអ្វីដូចជានៅអៀនចឹងទៀតហា” 

អត្ថបទដោយ : នីត្តា