ដឹងទេ Apassin និយាយអ្វីខ្លះក្រោយពេលដឹងថាអតីតភរិយាខ្លួនក្លាយជា Tomboy?

ជាការពិតណាស់ មហាជននិងហ្វេនៗជាច្រើនពិតជាត្រេកអរ​ នៅពេលទទួលដំណឹងថា លោក Apassin និង អតីតភរិយាបានវិលត្រលប់មកនៅរស់នៅក្នុងផ្ទះជាមួយគ្នាវិញ ដើម្បីមើលថែទាំកូនជាមួយគ្នា តែការវិលត្រឡប់មកលើកនេះ ទំនាក់ទំនងអ្នកទាំងពីរគឺត្រឹមតែជាបងប្អូនជិតស្និតតែប៉ុនណោះ។

តែអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អើលនោះគឺ អតីតភរិយាលោកពេលនេះ បានកាត់សក់ខ្លី ប្រែក្លាយខ្លួនទៅជា Tomboy វិញហើយ ហើយក្រោយពេលឃើញបែបនេះ Apassin ដែលជាអតីតស្វាមីពិតជាភ្ញាក់ផ្អើល ហើយក៏បានបង្ហោះសាររៀបរាប់ក្នុងបណ្ដាញសង្គមខ្លួនថា៖

After Footer (Active) - damrei Mr1 Zone2

«សូមអរគុណដល់សារព័ត៌មាន ដែលបានផ្តល់កិត្តិយសដល់គ្រួសារយើង។ ចំពោះ ចរិតលក្ខណៈផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ខ្ញុំគិតថា វាជាសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ នៅ ពេលយើង ធ្វើជាម្ចាស់នៃជីវិតរបស់យើង មនុស្សគ្រប់រូប តែងតែមានសេរីភាព ក្នុងការជ្រើសរើស និងបង្ហាញថា យើងជានរណា ដោយសារតែ នោះគឺជាជីវិតរបស់មនុស្សម្នាក់ៗ ផងដែរ។ វាគឺជា រឿងសំខាន់មួយ ដែលចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មិនបានបង្កឱ្យមានបញ្ហាដល់អ្នកដទៃ ទាំង ភេទ អាយុ វិជ្ជាជីវៈ ល្អនិង អាក្រក់ គឺំមានភាពខុសគ្នា ទៅតាមធម្មជាតិរបស់មនុស្សម្នាក់ៗ ហើយ មនុស្សដែលមានតម្លៃបំផុតគឺ ត្រូវតែមានទទួលខុសត្រូវ ចំពោះភារកិច្ចរបស់ពួកគេ ហើយតែងតែផ្តល់កិត្តិយសដល់អ្នកដទៃជានិច្ច នោះហើយគឺជាមនុស្សល្អ»។

មិនត្រឹមតែប៉ុនណោះ តារាប្រុសរូបនេះ ក៏បានបញ្ជាក់ថា ការបែកបាក់គ្នានេះមិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់នោះទេ ហើយថែមទាំងសរសើរ អតីតភរិយាលោកថាពេលនេះនាងជាម្ដាយដ៏ល្អទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី