គូស្នេហ៍ហាយសូរ Taew ទាក់ទងគ្នាយូរខែហើយ នៅតែបញ្ចេញចរិតបែបនេះដាក់នាងទៀត!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់និងពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn និងគូស្នេហ៍ លោក Pranai មានទំនាក់ទំនងស្នេហាជាមួយនិងគ្នាអស់រយៈពេលជាច្រើនខែមកហើយ ហើយគ្រប់គ្នាក៏បានឃើញអ្នកទាំងពីរឧស្សាហ៍បង្ហោះរូបភាពផ្អែមល្ហែមជាមួយនិងគ្នាជាញឹកញាប់ផងដែរ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ Taew ទើបតែបង្ហោះរូបភាពជាមួយនិងគូស្នេហ៍សារជាថ្មីម្ដងទៀត ហើយលើកនេះ នាងបានបញ្ចេញសារយ៉ាងគួរឲ្យចាប់អារម្មណ៍មួយថា គូស្នេហ៍របស់នាងនៅតែមានអារម្មណ៍អៀនចំពោះនាង នៅពេលឈរក្បែរនាង។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះនាងបានសរសេរថា៖ «ហេតុអ្វីបានជាអ្នកនៅតែអៀនទៀត»

ក្រោយពេលឃើញបែបនេះ មិនថាហ្វេនៗនោះទេ សូម្បីតែមិត្តភក្ដិតារាស្រីរូបនេះជាច្រើន ក៏នាំគ្នាចូលទៅបញ្ចេញមតិលេងសើចជាមួយនិងនាងជាច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី