ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការិនីល្បីឈ្មោះអ្នកនាង កែវ ចាន់និមល ដែលបច្ចុប្បន្ននេះ អ្នកកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសនោះគឺគ្រប់គ្នាតែងតែសរសើរពីសម្រស់អ្នកនាងទោះបីអាយុច្រើនក៏នៅតែស្រស់ស្អាត។
ជាក់ស្ដែងដូចជាថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាពក្នុងឈុតហែលទឹក បញ្ចេញរាងនិងសាច់ដ៏សខ្ចី ធ្វើឲ្យគ្រប់គ្នាឃើញហើយទ្រាំមិនសរសើរមិនបាននោះទេ ព្រោះមើលទៅអ្នកនាងពិតជាស្រស់ស្អាតខ្លាំង និងក្មេងជាងវ័យទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ គ្រប់គ្នាក៏កាន់តែសរសើរពិធីការិនីស្រីរូបនេះ ពិតជាពូកែថែរក្សារូបរាង និងសម្រស់ ពិសេសពេលតែងខ្លួនសុិចសុីបែបនេះ ទាក់ទាញមិនចាញ់ក្រមុំៗទេ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី