មិនប្លែកមិនហៅ Chompoo លើកនេះលេងស្ទាយ៍ និងផាត់មុខលេងពណ៌ មើលឡើងលែងចង់ស្គាល់!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កន្លងទៅតារាសម្ដែងថៃស្រីល្បីឈ្មោះ Chompoo Araya តែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាមួយនិងស្ទាយ៍សម្លៀកបំពាក់ ក៏ដូចជាការតុបតែងខ្លួនទៅចូលរួមកម្មវិធីធំៗ មើលលេចធ្លោខ្លាំង និងសុីដាច់គេទៀតផង។

ក្នុងនោះផងដែរ នាឱកាសបុណ្យ Halloween កាលពីថ្ងៃទី ៣១ ខែ តុលា កន្លងទៅនេះ Chompoo មិនបានធ្វើឲ្យហ្វេនគ្រប់គ្នាអស់សង្ឃឹមនោះទេ ពោលគឺនាងបានតុបតែងខ្លួន ជាមួយនឹងផ្ទៃមុខ និងស្បែកខ្លួនពណ៌ខៀវ ពាក់សក់ពណ៌ទង់ដែងនិងសម្លៀកបំពាក់ដែលមានពណ៌ចម្រុះ មើលឡើងប្លែកសឹងតែមិនស្គាល់។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ តាមរយៈការផាត់មុខជាប៊ិសាចអបអរពិធីបុណ្យ Halloween នេះ ហ្វេនៗជាច្រើនសរសើរនាង ពិតជាពូកែនឹករករបៀបផាត់មុខប្លែកៗ ដែលមិនទៅមិនដែលច្រឡំនិងគេទាល់តែសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី