ជាការពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងប្រុសរូបសង្ហា លោក ណា ខុន កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ហើយមួយរយៈចុងក្រោយនេះ លោកក៏មមារញឹកនិងការងារសិល្បៈ ហើយបង្ហាញមុខក្នុងខ្សែភាពយន្តជាច្រើនថែមទៀតផង។
យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ សព្វថ្ងៃនេះលោកកំពុងតែមានទំនាក់ទំនងស្នេហ៍ជាច្រើននិងនារីក្រៅរង្វង់សិល្បៈម្នាក់ ហើយចាប់តាំងពីលោកបង្ហាញមុខជាសាធារណៈមក លោកតែងតែបង្ហាញភាបផ្អែមល្ហែមជាមួយនិងគ្នាជានិច្ច។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់លោកនិងគូស្នេហ៍ ដែលថតក្នុងដំណើរកំសាន្តជាមួយគ្នា ដោយបានពាក់អាវគូស្នេហ៍ម៉ូតដូចគ្នាយ៉ាងស្រស់ស្អាត មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្ត និងច្រណែនពីភាពផ្អែមល្ហែមរបស់តារាប្រុសរូបនេះនិងគូស្នេហ៍គ្រប់ៗគ្នា៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី