ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee ដែលបច្ចុប្បន្ននេះ នាងមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយតែងតែបង្ហាញវត្តមានក្នុងកម្មវិធីធំៗជាច្រើនទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញនាង ទៅចូលរួមក្នុងកម្មវិធី ICONSIAM CHAO PRHAYA RIVER OF ETERNAL PROSPERITY បានដើរបង្ហាញម៉ូតឈុតប្រពៃណីថៃ ដ៏ល្អប្រណីត រួមលម្អជាមួយ គ្រឿងអលង្ការមាស មួយឈុតយ៉ាងស្រស់ស្អាត ដែលកម្មវិធីនេះរៀបចំឡើងដោយ អាជ្ញាធរទេសចរណ៍ថៃ និង ICONSIAM ផ្ទាល់តែម្ដង។
ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង គឺមកុដដែលពាក់នៅលើក្បាលតារាស្រីរូបនេះ មានតម្លៃរហូតដល់ ៥៧៩,៤២១ ដុល្លារ ឯណោះ ព្រោះមកុដនេះធ្វើអំពីមាសសុទ្ធ ហើយវាពិតជាសក្ដិសមឥខ្ចោះនៅពេលពាក់លើក្បាលកំពូលតារាស្រីរូបនេះ៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី