ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង អេនជី និងស្វាមី ទទួលបានសមាជិកថ្មីកូនដំបូងរបស់ខ្លួនមក ជីវិតគ្រួសារមួយនេះកាន់តែមានសុភមង្គលខ្លាំងឡើងៗ ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនច្រណែនខ្លាំងណាស់។
ជាក់ស្ដែងដូចជាថ្មីៗនេះ ចំថ្ងៃកម្មវិធីចេញខែកូនរបស់ខ្លួន គ្រប់គ្នាបានឃើញតារាស្រីរូបនេះ និងស្វាមី បាននាំគ្នាថតរូបយ៉ាងផ្អែមល្ហែមជាមួយនិងកូនប្រុសរបស់ខ្លួន ពោលពេញដោយស្នាមញញឹម មើលទៅពិតជាមានសេចក្ដីសុខខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញគ្រួសារតារាចម្រៀងស្រីរូបនេះ មានសុភមង្គលខ្លាំងក្រោយមានកូនប្រុសដំបូងមក៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី