Aff Taksaorn ទឹកភ្នែកហូរឡើងលែងខ្មាស់គេព្រោះតែត្រូវ Palmy និយាយពាក្យទាំងនេះនៅថ្ងៃកំណើតនាង! មានវីឌីអូ

អាយុទើបតែឈានក្បាលចូលលេខ 4 ជាផ្លូវការហើយសម្រាប់អ្នកម៉ាក់ស្អាតយ៉ាង Aff Taksaorn សម្រាប់ថ្ងៃកំណើតឆ្នាំនេះដែលអាចនិយាយបានថាមហាពិសេសពិតៗ ក្រៅពីប្អូនស្រីជាទីស្រលាញ់យ៉ាង Jui Rataya បានជូនកាដូយ៉ាងពិសេសនៅថ្ងៃកំណើតជារូបគំនូរទឹកជាទឹកដៃបូកផ្សំនិងទឹកចិត្តក្ដីស្រលាញ់ក្នុងការប្រគល់ជូនបងស្រី

 

ជាក់ស្ដែងនៅមានសកម្មភាពគួឲ្យរំភើបចិត្តជាមួយនិងការ surprise ពិសេសពីតារាសម្ដែងនៅក្នុងដួងចិត្តរបស់ Aff Taksaorn យ៉ាងបង Palmy ដែលបានមកច្រៀងចម្រៀងរីករាយថ្ងៃកំណើតឲ្យនាងនៅក្នុងកម្មវិធី 3Zap ថែមទាំងមានការអោបផ្ដល់កំលាំងចិត្ត ធ្វើឲ្យសាម៉ីខ្លួនជ្រួលជ្រាបនូវក្ដីស្រលាញ់ជាខ្លាំងដល់ថ្នាក់ទឹកភ្នែកហូរជ្រែកថ្ពាល់ព្រមទាំងមាន caption បញ្ជាក់ថា

After Footer (Active) - damrei Mr1 Zone2

“ស្រលាញ់បំផុត @palmy.ig  នេះជាកាដូ surprise បំផុតនៅក្នុងឆ្នាំនេះ ទឹកភ្នែកហូរជាច្រើនសារ ច្រៀងចំរៀងបង Palmy នៅជាមួយភ្លេងរបស់បងមករហូតទាំងសុខទាំងទុក្ខ តែឆ្នាំនេះបានជប់លៀងឆ្លងថ្ងៃកំណើត (ចំថ្ងៃមែនទែន) ជាមួយបង Palmy សូមអគុណបង Palmy ហើយក៏សូមអគុណNid Oraphanណាចា @polyplus_jad_hai” 

ហើយ Aff នៅបានសរសេរពីពាក្យសម្ដីរបស់ Palmy ដែលនិយាយជាមួយនាង រឿងនេះអាចនិយាយបានថាធ្វើឲ្យត្រជាក់របស់នាងបិតលែងចង់ស្ដាប់អ្វីផ្សេងទៀតហើយ

“ថ្ងៃកំណើតក្រៅពីបង Palmy ច្រៀងចម្រៀងឲ្យហើយ នៅមានប្រាប់ថាស្រលាញ់និងផ្ដល់កំលាំងចិត្ត ចាប់ដៃbហើយនិយាយថា “Aff បាត មនុស្សល្អក៏នៅតែជាមនុស្សល្អ Aff ជាភាពស្រស់ស្អាតនៅលើលោកនេះ មានភាពរឹងមុំានៅក្នុងភាពទន់ភ្លន់….ក្រោយពីនិងបង Palmy នៅមាននិយាយបន្ដ តែទទួលស្គាល់ថាត្រចៀកលែងឮអ្វីទៀតហើយ ដូចត្រចៀកបិតទៅទាំងអស់តែម្ដងចា

នៅថ្ងៃនិងមានឪកាសបានប្រាប់បង Palmy ថាបង Palmy ប្រហែលជាមិនដឹងខ្លួនទេថា (ភ្លេង) បង Palmy នៅក្នុងជីវិត bគ្រប់រស់ជាតិជីវិត ហើយនិង​ Orapee ក៏ដូចគ្នា ដំបូងពេលចាប់ផ្ដើមថតរឿងសូមកើតថ្មីដើម្បីក្បែរអូន Aff ធ្វើកិច្ចការងារផ្ទះហើយគិតថាខ្លាជដាក់អារម្មណ៍មិនចូលសាច់រឿង គិតដល់ការទន្ទឹងរង់ចាំមនុស្សជាទីស្រលាញ់ជិត 20ឆ្នាំ វាត្រូវនឹកដល់ថ្នាក់ណា ជីវិតពិតរបស់ Aff វាឆ្ងាយពីពាក្យថាសោកសៅឯការខ្លាំងណាស់ ខ្លាចធ្វើមិនបានរហូតដល់ពេលបានស្ដាប់បទ (នឹក)ក្រោយមក Aff ក៏យល់ពីអារម្មណ៍របស់ Orapee ហើយនិងការនឹករលឹកបង្កប់នៅក្នុង  Orapee មករហូតក្នុងការសម្ដែង អគុណចម្រៀងរបស់បងធ្វើឲ្យ Aff បានយល់ពីអារម្មណ៍របស់អ្នកដទៃ ជាពិសេស Orapee តួរឿងដែល Aff ស្រលាញ់បំផុតចា”

អត្ថបទដោយ : នីត្តា