ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! អូន Pimai កូនស្រីតែមួយរបស់តារាសម្ដែងស្រី Aff Taksaorn សមត្ថភាពមិនធម្មតាជួយធ្វើការរកលុយម្ដាយតាំងតែពីនៅ….! មានរូបភាព
អូន Pimai បង្ហាញសមត្ថភាពខាងសម្ដែងរឿង Wan Thong រៀបរយនិងស្រស់ស្អាតណាស់

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់សម្រាប់អូន Pimai កូនស្រីតែមួយរបស់តារាសម្ដែងស្រីស្អាតយ៉ាង Aff Taksaorn ជាមួយនិងអតិតស្វាមី Songkran ហើយពេលនេះក៏មានអាយុ 6ខួបទេប៉ុន្ដែបើនិយាយពីសមត្ថភាពវិញគឺថាមិនសាកសមចំពោះពាក្យថាក្មេង ទាំងការសម្ដែង ការរាំ ការដើរបង្ហាញម៉ូត ការថតផ្សព្វផ្សាយ ឬថតឲ្យប្រេនផ្សេងៗ ស្រីតូចម្នាក់នេះធ្វើបានល្អខ្លាំងណាស់ រហូតធ្វើឲ្យកិរិយាមាយាទរៀបរយទន់ភ្លន់ធ្វើឲ្យគ្រប់គ្នាដែលបានឃើញហើយមានតែពាក្យសរសើរប៉ុណ្ណោះ
ពីព្រោះប្រលូកក្នុងវិស័យសិល្បៈមកតាំងតែពីតូចទើបធ្វើឲ្យអូនPimai សុំាជាមួយនិងការធ្វើការនៅក្នងសិល្បៈប្រកបជាមួយនិងម្ដាយជាតារាឯកដូច្នេះហើយរឿងការសម្ដែងមិនពិបាកសម្រាប់ស្រីតូចនោះឡើយ
អត្ថបទដោយ : នីត្តា












