Patt Napapa លើកក្បួនទៅរាំពេញផ្លូវដើម្បីចូលរួមអបអរសង្សាក្មេងថ្ងៃទទួលសញ្ញាបត្រ័!! មានវីឌីអូ

បាត់ស្ងាត់ទៅមួយរយៈ សម្រាប់កម្មភាពផ្អែមល្ហែមរបស់អ្នកម៉ាក់ខ្សែរឹងមុំាយ៉ាង Patt Napapa ជាមួយនិងកំលោះក្មេងយ៉ាង Got ហើយទីបំផុតក៏បានឃើញសកម្មភាពអ្នកទាំងពីរម្ដងទៀត បន្ទាប់ពីខាងប្រុសរៀនចប់ទទួលសញ្ញាបត្រ័

 

ដោយ Patt Napapa បានរៀបចំ surprise សប្បាយៗក្រៅពីមានបាច់ផ្កាយ៉ាងធំហើយនៅមានក្បួនភ្លេងរាំទៀតផង កម្មវិធីនេះអ្នកម៉ាក់សុំសប្បាយមួយអស់ដៃហើយមិនឲ្យខូចឈ្មោះម៉ែ Patt ទេ បន្លឺសម្លេងតាំងតែពីចម្ងាយ ធ្វើឲ្យសង្សាក្មេងជាធម្មតាពូកែអៀនទៅហើយតែនេះរឹតតែធ្វើឲ្យអៀនខ្លាំងថែមទៀត

After Footer (Active) - damrei Mr1 Zone2

ក្នុងថ្ងៃល្អៗ បែបនេះPatt ក៏បានកាត់វីឌីអូផុសក្នុងយូធូបភ្លាមៗ អាចចូលទៅមើលគ្រប់បរិយាកាសបែបពេញៗបានចា គួឲ្យស្រលាញ់សប្បាយរីករាយសាកសមនិងឈ្មោះរបស់អ្នកម៉ាក់ Patt​ មែន

អត្ថបទដោយ : នីត្តា