មកស្ដាប់បងធំបងតូច Shayfa-Phayu ទន្ទេញមេរៀនព្យញ្ជនៈម្ដងមើលស្ដាប់ហើយចុងក្រោយមានអស់សំណើចត្រង់…! មានវីឌីអូ
Shayfa-Phayu វិវត្តន៍ភាពគួឲ្យស្រលាញ់និងវិវត្តន៍ចំណេះដឹងជារឿយៗ ទន្ទេញមេរៀនព្យញ្ជនៈបានល្អត្រឹមត្រូវគ្មានភ្លេចទេ តែពេលចុងបញ្ចប់គួឲ្យអស់សំណើតដូចគ្នា

កូនភ្លោះ Shayfa-Phayu កូនប្រុសរបស់ Chompoo និងលោក Witsarut ដែលបច្ចុប្បន្នក្មេងៗឈ្វេងយល់សន្សំចំណេះដឹងដើម្បីអភិវឌ្ឍនិងរីកចម្រើនធំធាត់សមទៅតាមវ័យជារឿយៗ ដូចជា Phayu ចូលចិត្តហែលទឹកមានរូបភាពសកម្មភាពនៃការលេងទឹកផ្សេងៗ ចំណែងបង Shayfa ចូលចិត្តការច្នៃប្រឌិតរបស់ផ្សេងៗ យ៉ាងយកចិត្តទុកដាក់ អាចនិយាយបានថាគ្រប់សកម្មភាពគ្រប់កិច្ចការតែងតែបង្កប់នូវភាពគួឲ្យស្រលាញ់រហូត
ជាក់ស្ដែង Shayfa-Phayu បញ្ចេញសមត្ថភាពក្នុងទន្ទេញមេរៀនចាំស្ទាត់ជំនាញត្រូវគ្រប់តួអក្សរគ្មានខុសសូម្បីតែបន្ទិចណាឡើយ គ្រប់គ្នាដែលបានឃើញហើយតែងតែញញឹមជាមួយដោយមិនដឹងខ្លួនចំពោះភាពគួឲ្យខ្នាញ់របស់បង Shayfa ដែលមានភាពរីករាយស្រស់ស្រាយសប្បាយចិត្តក្នុងការទន្ទេញមេរៀន តែកំឡុងពេលសូត្រនិងមើលទៅដូចជាមានការចាំត្រលប់ទៅត្រលប់មកនៃតួអក្សរ ហើយនៅចុងបញ្ចាប់ក៏ធ្វើឲ្យមានសម្លេងសើចកើតឡើងពីអ៊ុំៗ បងៗ មីងៗយ៉ាងមានក្ដីសុខ
អត្ថបទដោយ : នីត្តា











