Bella Ranee ហ៊ានបោះពាក្យសម្ដីថាអ្នកណាដែលមិនបានទស្សនារឿង បុព្វេសន្និវា 2 និងស្ដាយក្រោយអស់….! មានរូបភាព
កក្រើកធរណីមិនឈប់សម្រាប់តារាសម្ដែងស្រី Bella Ranee ព្រោះក្រៅពីមានការងារថតផផ្សព្វផ្សាយផលិតផលជាច្រើនមករហូតហើយ នៅមានការថតរឿងភាគជាបន្ដបន្ទាប់ទៀតផង

ជាក់ស្ដែងនៅពេលមានឪកាសបានជួបជាមួយ Bella នៅក្នុងកម្មវិធី Lazada 11.11 Biggert One-Day Sale ទើបត្រូវចូលទៅសុំអនុញ្ញាតសម្ភាសន៍ពីការងារខ្លះៗ ហើយខាងសាម៉ីខ្លួនក៏ប្រាប់ឲ្យបានដឹងថា..
ឆ្នាំនេះយើងនៅតែមានការថតផលិតផលពេញដដែលមែនទេ?
“ក៏នៅមានចា (សើច) ហើយនៅមានបន្ថែមទៀតផងដែរ បន្ទិចទៀតយើងនិងបានឃើញទាំងអស់គ្នាក្នុងពេលឆាប់ៗនេះហើយ”
ការងារច្រើនយ៉ាងនេះតើយើងនៅមានពេលធ្វើអ្វីផ្សេងទៀតដែរទេ?
“មាន ទាក់ទងនិងអ្នកចាត់ការបានចា (សើច) តែខែពេញអស់ហើយ ក៏សប្បាយចិត្តដែលនៅមានការងារធ្វើ អាចមកពីមានកូវីដផង ទើបពេលនេះមនុស្សម្នាចាប់ផ្ដើមការងារវិញ”
ខ្សែភាគយន្ដបានពន្យាពេលពីរដងហើយតើនិងចាប់ផ្ដើមវិញនៅពេលណាដែរ?
“និងចាក់ផ្សាយនៅរោងភាគយន្ដថ្ងៃទី 19 ខែវិច្ឆិកា ពន្យាពេល 2ដងហើយតែក៏សប្បាយចិត្តព្រោះបើប្រញាប់ចាក់ផ្សាយខ្លាចមិនមានអ្នកមើល រងចាំអ្នកគ្រប់គ្នាត្រៀមខ្លួនឲ្យហើយសិនល្អជាង ហើយពេលនេះមនុស្សម្នាក៏ដូចជាត្រលប់មករោងភាគយន្ដវិញហើយ លែងពន្យាពេលហើយចា”

ហ៊ានភ្នាល់ទេ?
ហ៊ានភ្នាល់ចា ចង់ប្រាប់ថាល្អមើលខ្លាំងណាស់ អ្នកណាដែលមិនបានទស្សនាដឹងតែស្ដាយក្រោយហើយ”
ខ្លាចប៉ះពាល់ចំពោះចំនូលដែរទេ ព្រោះខាងរោងភាគយន្ដនៅមានកំណត់អ្នកចូលមើលនៅឡើយ?
“ខ្ញុំយ៉ាងម៉េចក៏បានចា ខ្ញុំមិនមានជាបញ្ហាអ្វីនោះទេ តែខ្ញុំសូមធានាថាល្អមើលណាស់ (សើច) ដឹងតែសើចប្រាកដណាស់ មើលហើយដឹងតែរីករាយ ប្រាកដជាមានក្ដីសុខត្រលប់ទៅផ្ទះវិញ”
រឿងនេះយើងសម្ដែងដោយមិនគិតបារម្ភពីសម្រស់សោះឡើយ?
“រឿងនេះដឹងតែពេញចិត្តបំផុតហើយ ព្រោះមានប្រជុំតារាជាច្រើនសុទ្ធតែអ្នកកំប្លែងៗ”
បុព្វសន្និវាខ្សែភាគយន្ដក៏បានទទួលស្គីបនៅថ្ងៃនេះដែរត្រូវទេ?
“ទទួលបានក្ដៅៗ ហ៊ុយៗ ថ្ងៃនេះតែម្ដងចា បុព្វសន្និវាខ្សែភាគយន្ដ និងប្រញាប់អានពេលត្រលប់ទៅវិញ ក៏រំភើបដូចគ្នាចា ចង់ដឹងថាតើគេសរសេរស្គីបចេញមកយ៉ាងម៉េចវិញ តែជឿថាដឺងតែម៉ាអស់ដៃហើយ ព្រោះរឿងនេះ GDH ប្រឹងអស់ពីសមត្ថភាពខ្លាំងណាស់”
ការងារពេញៗគ្មានសន្លោះសោះតើមែនទេ?
“ចាមែនហើយ (សើច) នៅមានថតរឿងភាគផងដែរពេលនេះ រឿងបើស្រលាញ់ត្រូវវិនិច្ឆ័យ”
អត្ថបទដោយ : នីត្តា









