កូនស្រីរបស់ Janie កាន់តែធំកាន់តែដូចម៉ាក់គ្មានខុសដូចបោះពុម្ពតែមួយចឹងទាំងស្អាតទាំងគួឲ្យស្រលាញ់!!! មានវីឌីអូ
កាន់តែធំកាន់តែគួឲ្យស្រលាញ់សម្រាប់អូន Nola កូនស្រីជាទីស្រលាញ់របស់តារាសម្ដែងស្រី Janie Tienphosuwan ពេលនេះអាយុទើបតែបាន 1ខួបកំពុងពេលស្រលាញ់ខ្លាំងណាស់

ហើយនៅពេលថ្មីៗនេះអ្នកម៉ាក់ស្អាតបានផុសវីឌីអូជាមួយកូនស្រីទាំងពីរនាក់ម៉ាក់កូនញញឹមញញែមស្រស់ស្រាយមានក្ដីសុខណាស់ ទាំងពីរនាក់តែម្ដង ក្ដីសុខហូរហៀរដល់ហ្វេនៗអ្នកគាំទ្រឯណ្ណោះទៀត
អាចនិយាយបានថាគ្រប់ពេលដែលអ្នកម៉ាក់ផុសរូបឬវីឌីអូរបស់អូន Nola នៅលើបណ្ដាញសង្គម តែងតែទទួលបានបានការពេញចិត្តជាច្រើន នេះត្រឹមតែជាស្នាមញញឹមផ្អែមៗទន់ភ្លន់គួឲ្យស្រលាញ់យ៉ាងនេះទៅហើយ ចុះទំរាំដល់ពេលអូន Nola និយាយទៀតមិនដឹងថាបងៗខ្នាញ់យ៉ាងណាវិញ
អត្ថបទដោយ : នីត្តា
















