នឹកស្មានមិនដល់ទេ! Bella Ranee ពិតជាតារាស្រីមិនធម្មតាមានរួមការងារជាមួយនិងតារាប្រុសកូរ៉េល្បីឈ្មោះយ៉ាង Lee Min Ho ទៀត! មានរូបភាព
ព្រោះតែកូវីដ-19 ធ្វើឲ្យតារាស្រីស្អាត Bella Ranee ខកខានក្នុងឪកាសរួមការងារជាមួយនិង Lee Min Ho តារាសម្ដែងល្បីឈ្មោះរបស់កូរ៉េក្នុងការថតផ្សព្វផ្សាយ Lazada

ជាក់ស្ដែងតារាសម្ដែងស្រីធ្វើដំណើរមករួមការងារ Lazada 11.11 Biggest One-Day Sale ក្នុងឋានៈជា ឯកអគ្គរដ្ឋទូត ហើយបានផ្ដល់ឪកាសសម្ភាសន៍ចំពោះរឿងខាងលើ
តាមពិតទៅត្រូវមានឪកាសបានថតផ្សព្វផ្សាយជាមួយនិងតារាល្បីយ៉ាង Lee Min Ho តើមែនទេ?
“មែនហើយចា តាមពិតទៅត្រូវតែបានជួបគ្នា តែមានបញ្ហាត្រង់រឿងកូវីដ-19 តែពេលថតក៏មានការឡាយសុទ្ធគ្រប់ពេល ហើយក៏មាននាយកប្រមាណ 6ប្រទេសគ្រប់គ្រង់រួមគ្នា មើលព្រមគ្នា មើលទៅគាត់ដូចជាត្រួតពិនិត្យមើលគ្រប់ឆាកទាំងអស់ ឲ្យដូចនៅឯប្រទេសកូរ៉េពិតៗ បានន័យថាឲ្យខាងកូរ៉េថតមុនបន្ទាប់មកយើងកាត់ឈុតកាត់ឆាកយ៉ាងម៉េចឲ្យដូចទៅនិងប្រទេសកូរ៉េ”
សោកស្ដាយទេ គួណាស់តែមានឪកាសបានជួបគ្នា?
“សោកស្ដាយណាស់ តែសុវត្តិភាពជាចំបងល្អជាងចា”
ការថតការគ្រប់គ្រង ជាក្រុមការងាររបស់ប្រទេសកូរ៉េទាំងអស់តើមែនទេ?
“មែនហើយ តាមពិតទៅ 6ប្រទេសតែម្ដង តែនាយកគោលក៏មាននាយកថៃ ជនជាតិកូរ៉េនិងឯង ព្រមទាំងប្រទេសផ្សេងៗដែលចូលរួមជាមួយគ្នា”
ជានាយកតែមួយនិង Lee Min Ho ដែលតើមែនទេ?
“មែនហើយចា នាយកតែមួយជាមួយគ្នា”
ខុសគ្នាដែលទេចំពោះនាយកថៃនិងនាយកកូរ៉េ?
“ភាពពិតជាក់ស្ដែងគឺ ខ្ញុំថាអាស្រ័យទៅលើការងារទេ គឺពួកគាត់ម៉ត់ចត់ខ្លាំង នៅក្នុងរឿងសកម្មភាពសម្ដែង ធ្វើយ៉ាងឲ្យរូបចេញមកដូចយើងកំពុងថតជាមួយគ្នាចឹង”

មានបានជួបនិង Lee Min Ho ក្នុងការឡាយដែលទេ?
“បានឃើញតែក្នុងវីឌីអូដែលថតរួចហើយចា”
នៅថ្ងៃអនាគតនិងមានឪកាសបានថតរួមការងារគ្នាទៀតទេ?
“រឿងនេះមានតែចាំមើលទាំងអស់គ្នា (សើច) ចំពោះខ្ញុំផ្ទាល់ក៏ចាំមើលដូចគ្នា ចង់ជួប មិនទាន់បានរួមការងារជាមួយគ្នាសោះ ជាលើកទីមួយជាមួយនិងតារា Asia”
ជាបទពិសោធន៍ថ្មីនៃការធ្វើការងារក្នុងរូបបែបថ្មី?
“ខ្ញុំធ្លាប់បានទៅរួមការងារជាមួយក្រុមការងារនៅបរទេសហើយ តែអានេះជាលើកដំបូងក្នុងការធ្វើការតាមរយៈឡាយសុទ្ធ គឺនិយាយរាក់ទាក់គ្នាតាមរយៈទូរសព្ទ័ោះ
វាពិបាកយ៉ាងម៉េចងាយស្រួលយ៉ាងម៉េច?
“វាជានិមិ្មតថ្មី ដូចធម្មតាតែប្លែក តែការងារចេញមករលូន ទាំងអតិថិជននៅថៃនិងកូរ៉េសុទ្ធតែចូលចិត្ត”
អត្ថបទដោយ : នីត្តា












