ជាការពិតណាស់ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ គឺជាគូស្វាមីភរិយា ដែលមានអាជីពជាពិធីករដូចគ្នា ហើយតែងតែបង្ហាញពីភាពផ្អែមល្ហែមក្នុងគ្រួសារអ្នកទាំងពីរ ឲ្យមហាជននិងហ្វេនៗជាច្រើនបានឃើញ ធ្វើឲ្យគ្រប់គ្នាច្រណែនយ៉ាងខ្លាំងទៀតផង។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពជាច្រើនសន្លឹករបស់ប្ដីប្រពន្ធមួយគូនេះ ថតបង្ហាញសកម្មភាពផ្អែមល្ហែម ជាស្នេហាបែបស្រុកស្រែ ដើម្បីអបអរខួបស្នេហាគម្រប់៧ឆ្នាំរបស់អ្នកទាំងពីរ មើលពិតជាស្រស់ស្អាត ត្រជាក់ភ្នែក ធ្វើឲ្យគ្រប់គ្នាឃើញហើយ បញ្ចេញមតិពេញចិត្តជាច្រើន។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនេះ ក៏អាចបញ្ជាក់ឲ្យឃើញថា ស្នេហារបស់អ្នកទាំងពីរ នៅតែផ្អែមល្ហែមខ្លាំង មិនចាញ់កាលពីមុននោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី