ជាការពិតណាស់ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា សព្វថ្ងៃនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Bella Ranee និង Weir Sukollawat គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែមនិងគ្នា ហើយគ្រប់គ្នាតែងឃើញអ្នកទាំងពីរបង្ហាញភាពស្និតស្នាលនិងគ្នាក្នុងបណ្ដាញសង្គមជានិច្ច។
យ៉ាងណាមិញ ថ្មីៗនេះគូស្នេហ៍មួយគូនេះបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីលោក Weir ដែលជាគូស្នេហ៍បានចេញមុខ បង្ហើបពីអារម្មណ៍ពិតខ្លួននៅពេលឃើញ Bella ថតរឿងថ្មីក្នុងឈុតស្នេហាជាមួយនិងលោក Pope Thanawat ថា៖
«ការពិតទៅលោកមិនបានមើលនោះទេ ហើយក៏មិនបានមានអារម្មណ៍ធ្ងន់ធ្ងរអ្វីនោះដែរ វាគឺជារឿងធម្មតាហើយ ព្រោះវាគឺជាការងារ ហើយលោកក៏បានជ្រាបច្បាស់ ដោយសារតែខ្លួនលោកផ្ទាល់ ក៏ជាតារាសម្តែងម្នាក់ ដែលបានឆ្លងកាត់ឈុតឆាកស្នេហាជាច្រើន ដូច្នេះលោកមានអារម្មណ៍ធម្មតា។ ចំពោះ Bella ក៏មិនចាំបាច់មកសុំអ្វីទេ ពីព្រោះម្នាក់ៗធំៗរៀងខ្លួនហើយ ហើយរឿងការងារនេះ ក៏ចង់ឲ្យធ្វើវាឲ្យបានល្អជាបំផុត មិនចង់ឲ្យមានអ្វីមករារាំងទេ ព្រោះវាត្រូវការសិល្បៈដើម្បីធ្វើការ ហើយ ខ្លួនលោកផ្ទាល់ ក៏មិនដែលសុំដូចគ្នា»
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារីករាយ ដែលឃើញគូស្នេហ៍មួយគូស្នេហ៍ចេះយល់ចិត្តគ្នា ទោះបីជាគូស្នេហ៍ខ្លួនទៅថតរឿងស្និតស្នាលក្នុងឈុតស្នេហាជាមួយអ្នកផ្សេងក៏ដោយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី