ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីសំបូរប្រជាប្រិយភាពអ្នកនាង សួស វីហ្សា រៀបការនិងសម្រាលបានកូនស្រីដ៏គួរឲ្យស្រលាញ់គ្នាម្នាក់មក អ្នកនាងតែងតែបង្ហាញសកម្មភាពរស់នៅក្នុងគ្រួសារ អមជាមួយជីវិរស់នៅដ៏សុីវិល័យជាច្រើន ធ្វើឲ្យមហាជនជាច្រើនច្រណែនយ៉ាងខ្លាំងទៀតផង។
តែដោយឡែកទន្ទឹមនិងការសរសើរ ស្រាប់តែថ្មីៗនេះ អ្នកនាងបានបង្ហោះរូបភាព អមជាមួយសារទៅផ្ញើរទៅកាន់មនុស្សមួយចំនួនដែលចាំតែទើសអ្នកនាងសឹងតែគ្រប់ពេលវេលា ដោយក្នុងនោះអ្នកនាងបានរៀបរាប់ថា៖
«តែគេមានប្តីមានកូន គេផុសរូបប្តីរូបកូនគេហេីយ វាមិនដែលអាណាគេទៅផុសរូបដេីមឈេីទេហា៎ អាគេមានកូនគេផុសរូបកូនក៏ទេីស អាគេមានប្តីគេផុសជាមួយប្តីក៏ទេីស អាគេកេីតកូនវះក៏ទេីស គេកំណត់ថ្ងៃកេីតកូនកំណត់ម៉ោងកេីតកូនយកលេខហុងស៊ុយគេក៏ទេីស អាគេកំណត់លេខហុងស៊ុយយកលេខ៩គ្រួសារគេសោះក៏ទេីស អាគេមានឡានល្អជិះក៏ទេីស អាគេមានផ្ទះល្អនៅក៏ទេីស អាគេធ្វេីបុណ្យក៏ទេីសសុំអត់យល់។ ពួកបងៗឯងស្បថឲ្យធរណីស្រូបទៅថាបងៗឯងមិនចង់បានជីវិតដូចគេ? សូមទោស សារនេះខ្ញុំផុសផ្ញេីរជូនតែក្រុមបងៗបេះដូងដេីមឈេីទេ ព្រោះពួកបងៗបេះដូងដេីមឈេីនឹងពេលគាត់មានអ្វីៗគ្រប់យ៉ាងប្រហែលជាគាត់មិនដែលផុសទេ គាត់ផុសតែរូបដេីមឈេីទេមេីលទៅ អរគុណសូមជំរាបលា»។
តាមរយៈសាររៀបរាប់ខាងនេះ ពិតជាធ្វើឲ្យមនុស្សមួយចំនួនដែលចាំតែរិះគន់អ្នកនាង អាចនិងចុកឈាម ហើយហ្វេនៗអ្នកនាងជាច្រើនក៏គាំទ្រនិងមតិរបស់អ្នកនាងខាងលើនេះផងដែរ៕ ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?
អត្ថបទដោយ៖ស៊ីវលី