អីយ៉ា! អបអរថ្ងៃកំណើតកូន ឱក សុគន្ធកញ្ញា បង្ហោះវីដេអូសកម្មភាពតាំងពីពរពោះរហូតដល់កូន១ឆ្នាំ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីម្សិលមិញនេះ ជាថ្ងៃកំណើតគម្រប់១ឆ្នាំ របស់កូនប្រុសតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា ហើយហ្វេនៗ និងមហាជនជាច្រើនក៏បាននាំគ្នាបញ្ចេញសារនិងមតិជូនពរជាច្រើនដល់កូនប្រុសតារាស្រីរូបនេះដែរ។

យ៉ាងណាមិញ ស្រាប់តែថ្ងៃនេះអ្នកនាង ក៏បានធ្វើការបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព រស់នៅនិងដំណើរជីវិតរបស់កូនប្រុសអ្នកនាង ចាប់តាំងពីពេលដែលអ្នកនាងពរពោះ រហូតដល់កូនមានអាយុ១ឆ្នាំផងដែរ។

After Footer (Active) - damrei Mr1 Zone2

តាមរយៈវីដេអូនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសរសើរនិងចាប់អារម្មណ៍ឃើញថា អ្នកនាងនិងស្វាមីពិតជាមើលថែកូនបានល្អពិតមែន ហើយតែងតែឆ្លាតពេលទំនេរជូនកូនទៅដើរលេងសឹងតែគ្រប់ទីកន្លែងទៀតផង៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖