ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ននេះ តារាសម្ដែងថៃស្រី Woonsen ទទួលបានជោគជ័យក្នុងអាជីកសិល្បៈរបស់ខ្លួនក៏ពិតមែន តែងាកទៅចាប់អារម្មណ៍ពីជីវិតស្នេហានាងវិញ ហាក់បីដូចជាមិនសមប្រកបទាល់តែសោះ ពោលគឺនាងធ្លាប់ជួបរឿងបែកបាក់ជាច្រើនលើកមកហើយ។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលគ្រប់គ្នាបានឃើញនាងបង្ហោះរូបភាព បង្អួតចិញ្ចៀនពេជ្រមួយវង់យ៉ាងប្រណិត និងជាមួយទឹកមុខញញឹមប្រិមប្រិយ ហាក់បីដូចជាសប្បាយចិត្តយ៉ាងខ្លាំងថែមទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិសួរនាំនាង អំពីចិញ្ចៀនមួយវង់នេះ តើវាត្រូវបានមនុស្សពិសេសជូនដល់នាងឬក៏យ៉ាងណា ខណៈហ្វេនៗជាច្រើនកំពុងតែសង្ឃឹមថាវាជាការពិតទៅចុះ ព្រោះសព្វថ្ងៃនេះនាងក៏នៅទំនេរយូរហើយដែរ៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី