ជាការពិតណាស់ ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈមក តារាសម្ដែង និងពិធីការិនី កញ្ញា សោម ស្រីនាថ កាន់តែសាងប្រជាប្រិយភាពរបស់ខ្លួន កាន់តែមានច្រើនឡើងៗ ខណៈពេលនេះនាងតែងតែបង្ហាញមុខនៅក្នុងកម្មវិធីទូរទស្សន៍ធំៗទៀតផង។
ដោយឡែកក្រៅពីអាជីពជាតារាសម្ដែង និងជាពិធីការិនី ថ្មីៗនេះនាងបានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលឃើញបង្ហាញសមត្ថភាពច្រៀង ដោយបកស្រាយចម្រៀង Cover មួយបទជាមួយនិងប្អូនប្រុសខ្លួន ស្ដាប់ទៅពិតជាពិរោះខ្លាំងមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពចម្រៀងនេះ គ្រប់គ្នាក៏កាន់តែសរសើតារាស្រីរូបនេះ និងប្អូនប្រុស ពិតជាមានទេពកោល្យល្អពិតមែន ជាពិសេសគឺិ សោម ស្រីនាថ មិនត្រឹមតែជាតារាសម្ដែង និងពិធីការិនីឆ្នើមនោះទេ ហើយមានសម្លេងស្រទន់ច្រៀងបានពិរោះទៀត៕
តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី