Mai-Ter ផុសរូបគូក្នុងឪកាស Anniversary ផ្អែមល្ហែមជាងស្ករត្នោតទៅទៀតតែគួប្លែកត្រង់លេខកូដ 4ខ្ទង់…..! មានវីឌីអូ

Mai-Ter ធ្វើឲ្យភ្នែកកើតមហារីកទៀតហើយជាមួយនិងរូបភាពគូស្នេហ៍គម្រប់ខួបសេ្នហាជាមួយគ្នា មកសង្ស័យត្រង់លេខកូដ 16.11 ហ្វេនៗនាំគ្នាចូលទៅបង្អាប់ឡើងច្រើន

 

គូស្នេហ៍អ៊ុំស្វានាំឲ្យក្ដៅភ្នែកទៀតហើយសម្រាប់គូរបស់តារាសម្ដែងស្រីស្អាត Mai Davika ជាមួយនិងតារាប្រុសអារម្មណ៍ល្អយ៉ាងលោក Ter Chantavit ជាស្នេហាបែបងាយៗតែផ្អែមលើសពីការអធិប្បាយបាន មុននេះយើងបានឃើញរូបភាពគួឲ្យស្រលាញ់របស់អ្នកទាំងពីរ ដែលខាងប្រុសនឹកខាងស្រីទ្រាំមិនបានក៏សំរុកចូលទៅដល់កន្លែងថតរឿង មានការពេញចិត្តពេញថ្លើមពីសំណាក់អ្នកគាំទ្រជាខ្លាំងតាមរយៈការអង្គុយចាំរបស់ខាងប្រុសដែលបង្ហាញពីការនឹករលឹកនិងក្ដីស្រលាញ់ដ៏ធំធេង

After Footer (Active) - damrei Mr1 Zone2

បន្ទាប់ពីថ្ងៃផ្ដើមស្នេហ៍ដំបូងរហូតមកដល់ថ្ងៃនេះគឺជិត 3ឆ្នាំហើយ ដូច្នេះហើយទើបធ្វើឲ្យមានរូបភាពគូស្នេហ៍កើតឡើងម្ដងទៀត Mai Davika ផុសរូបគូជាមួយនិង Ter Chantavit ព្រមជាមួយនិងឃ្លាអមថា “លេខកូដស្នេហា 16.11 និង Hashtag ផ្អែមល្ហែម #tmanv MaiTer Anniversary”

ខាងអ៊ុំស្វាក៏មិនព្រមចុះចាញ់ Mai Davika ផុសរូបគូដូចគ្នាតែគួឲ្យស្រលាញ់ជាងព្រោះតែមើលទៅទន់ភ្លន់ទាំងពន្លឺនៅលើមេឃនិងកែវភ្នែករបស់អ៊ុំស្វា និងឯងប្រាប់ស្រលាញ់ខ្លាំងណាស់ចា

អត្ថបទដោយ : នីត្តា