Baifern បង្កើតការភ្ញាក់ផ្អើលម្ដងទៀតក្នុងកំឡុងពេលថតរឿងព្រោះតែនាងដួលសន្លប់ជាលើកទីពីរមូលហេតុមកពី……! មានរូបភាព

ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភទៅតាមគ្នាម្ដងទៀតសម្រាប់តារាសម្ដែងស្រី Baifern Pimchanok បន្ទាប់ពីសាម៉ីខ្លួនទទួលការងារច្រើនទាំង កម្មវិធី ការថតផ្សព្វផ្សាយ ថតរឿងផ្សេងៗទៀត ទើបបណ្ដាលឲ្យរាងកាយធន់មិនបាន រហូតបណ្ដាលឲ្យនាងត្រូវដួលរំលំសន្លប់កណ្ដាលកន្លែងថតរឿង ត្រូវប្រញាប់នាំខ្លួនបញ្ចូនទៅមន្ទីពេទ្យជាបន្ទាន់ និងត្រូវផ្អាក់ការថតរឿងទាំងខ្សែភាគយន្ដនិងរឿងភាគ

 

ក្នុងពេលថ្មីៗនេះ (12 វិច្ឆិកា 2020) ក៏ដូចមានបញ្ហាកើតឡើងម្ដងទៀត នៅពេលអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Baifern  ចេញមកបើកបង្ហាញរូបភាពនៅក្នុង Instagram story ដែលជារូបរបស់កញ្ញា Baifern ដែលកំពុងតែដេកសម្រាកនៅមន្ទីពេទ្យទាំងកណ្ដាល់យប់ជាលើកទី2 ហើយក៏បានធ្វើឲ្យហ្វេនៗនាំគ្នាព្រួយបារម្ភហើយក៏សួរថាមានរឿងអ្វីកើតឡើង

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ អ្នកគ្រប់គ្រង់ផ្ទាល់ខ្លួនរបស់ Baifern បានបង្ហាញតាមរយៈ Nine Entertainment News Team ពីហេតុការណ៍ដែលតួឯកស្រីត្រូវចូលមន្ទីពេទ្យដេករក្សាខ្លួននៅក្នុងមន្ទីពេទ្យថា “ជាការដួលសន្លប់ជាលើកទី2 ហើយ ដោយមូលហេតុមកពីអាហារមានជាតិពុល តែពេលនេះលោកគ្រូពេទ្យបានឲ្យថ្នាំសម្លាប់ជាតិពុលនិងកំពុងព្យួរសេរ៉ូម ប្រហែលជាត្រូវចាំតាមដានអាការៈក្នុងថ្ងៃនេះ មុននិងត្រលប់ទៅបន្ដធ្វើការងារវិញ”

អត្ថបទដោយ : នីត្តា