ថ្វីត្បិតតែមិនអាចប្រើឈ្មោះថានៅទំនេរតែក៏អាចធ្វើឲ្យកំលោះៗទូទាំងប្រទេសព្រមនិងប្រគល់បេះដូងសម្រាប់ Wawwa Nicha ដែលកំពុងតែល្បីល្បាញស្ទើរតែដូចផ្ទុះគ្រាប់បែក ពីរឿងរយល្បិចរយមាយារ

ថែមទាំងពេលថ្មីៗនេះសាម៉ីខ្លួនបានចេញមកបង្ហាញភាពស៊ិចស៊ីរបស់ខ្លួន ដោយការផុសរូបភាពឈុតស៊ិចស៊ីនៅមាត់សមុទ្រ ខណៈកំពុងគ្រងឈុតប៊ីគីនីតូចៗដេកហាលថ្ងៃ ជាពិសេសមានជាងថតរូបទឹកដៃល្អយ៉ាង @sirirojp ជាអ្នកជួយថតឲ្យ
ហើយដោយសារតែភាពក្ដៅរោលរាលរហូតដល់ទឹកសមុទ្រក៏មិនអាចនិងទ្រាំស្ងប់ស្ងាត់បានចំពោះភាពពុះកញ្ជ្រួលរបស់នាង ទើបធ្វើឲ្យហ្វេនៗអ្នកគាំទ្រនិងមិត្តៗតារាដូចគ្នាចូលមកចុចឡាយរួមទាំង comment សរសើរពីភាពក្ដៅរោលរាលរបស់នាងជាច្រើនតែម្ដង
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះតែមានអ្នកគ្រប់គ្នាលួចបង្អាប់តិចៗទៅដល់រឿង រយល្បិចរយមាយារ ថា អូន Nim ពិតជាមិនធ្លាប់ទន់ភ្លន់ចំពោះបេះដូងអ្នកណាម្នាក់ឡើយ
អត្ថបទដោយ : នីត្តា











