Shayfa-Phayu ប្ដូរទឹកមុខចង់យំក្រោយពេលម៉ា់ក់ Chompoo និយាយរឿងប្អូនពៅក្រោយថា….!!!! មានរូបភាព

ធ្វើឲ្យហ្វេនៗអ្នកគាំទ្រភ្នាល់គ្នាមិនស្ទើរទេ ថាពេលណាទើបតារាសម្ដែងស្រីល្បី Chompoo Araya និងមានដំណឹងល្អរឿងទាយាទប៊េប៊ីតូចម្នាក់ទៀត ក្រោយពីពីទន្ទឹងរងចាំមកជាយូរ ថែមទាំងពេលនេះអ្នកក្បែរខ្លួនក៏តែងតែនាំគ្នាបង្អាប់ដល់រឿងនេះ រួមទាំងរឿងដែល Chompoo បានសួរគ្រូទាយរឿងនេះដូចគ្នា ហើយនៅមានរកឈ្មោះសម្រាប់កូនទី 3រួចរាល់ហើយដែរ

 

យ៉ាងជាក់ស្ដែងគ្រប់គ្នាបានដឹងច្បាស់ថា Chompoo ចង់បានកូនស្រីបន្ថែម តែធាតុពិត (15 វិច្ឆិកា 2020) នៅក្នងកម្មវិធី 3Zap ពិធីកររួមការងារយ៉ាង Kalamare Patcharasri បានសួរអូន Shayfa-Phayu កូនប្រុសភ្លោះទាំងពីរថា ចង់បានប្អូនប្រុស ឬប្អូនស្រី ស្រាប់តែទាំងពីរនាក់ឆ្លើយតបវិញថាអូនចង់បានប្អូនប្រុស

After Footer (Active) - damrei Mr1 Zone2

តែមើលទៅដូចជាត្រូវគេពន្លត់ក្ដីសុបិន្ដ នៅពេលអ្នកម៉ាក់ Chompoo និយាយស្កាត់ថា អត់ទេលែងចង់បានហើយកូនប្រុស ទើបធ្វើឲ្យទាំងពីរនាក់មានទឺកមុខជូររៀងតូចចិត្ត ព្រោះតែមិនបានសមាជិកក្រុមលេងបន្ថែមម្នាក់ទៀតហើយ អូយ….ទោះបីជាមិនបានប្អូនប្រុស តែប្អូនស្រីក៏អាចជាមិត្តលេងជាមួយគ្នាបានតើ

អត្ថបទដោយ : នីត្តា