Benz punyaporn មិនយល់សោះថាហេតុអ្វីគ្រាន់តែខ្លួនផុសរូបគូជាមួយនិងសង្សា Matt ត្រូវគេរិះគន់យ៉ាងនិង! មានរូបភាព

នៅសុខៗក៏ជួបរឿងរិះគន់ពីសំណាក់អ្នកបណ្ដាញសង្គមហើយត្រូវចេញមុខមកចាត់ការជាបន្ទាន់ តាមរយៈ Instagram ឈ្មោះ  @benz_punyaporn សម្រាប់តារាសម្ដែងស្រី Benz punyaporn  ក្រោយពីផុសរូបភាពគូជាមួយនិងលោក Songkran ហើយក៏ត្រូវគេវាយប្រហារតាមរយៈការ comment ប្រមាណនេះថា “ញ៉ែលោក Songkran តែម្ដងមែន, នាងហ៊ានពេកហើយ”

 

ដោយជាក់ស្ដែងខណៈដែល Benz ធ្វើដំណើររួមបូជាបួងសួងការថតរឿង Sluts Dok Ngio ប៉ុស្ដិ៍លេខ 8 សាម៉ីខ្លួនក៏បានឆ្លៀតឪកាសនេះមកចាត់ការរឿងក្រសែដ្រាម៉ាខាងលើបែបច្បាស់ៗ ដោយមានការអះអាងយ៉ាងបរិសុទ្ធចិត្តចំពោះរឿងនេះថា

After Footer (Active) - damrei Mr1 Zone2

“កំប្លែងៗចា គ្មានអ្វីនោះទេ ព្រោះតាមពិតទៅខ្ញុំក៏បានបញ្ចាក់នៅក្នុង Instagram រួចទៅហើយ ហើយគ្រប់គ្នាប្រហែលជាបានយល់ហើយថាវាយ៉ាងម៉េច សួរថាឆ្ងល់អត់ ក៏ឆ្ងល់ដូចគ្នានាចាពេលដំបូងៗ តែទោះជាយ៉ាងណាក៏សុំទោសដល់លោក Songkran ដូចគ្នា គឺ….ដែលខ្ញុំសូមទោសនេះមានន័យថាខ្ញុំមិនបានមានចេតនាអ្វីសោះឡើយ ចំណែកការផុសរូបក៏គ្រាន់តែលោក Songkran គាត់ជាម្ចាស់ហាងបែប៉ុណ្ណឹងទេ ប្រសិនបើអ្នកណាស្គាល់និស្ស័យក៏យល់ថាជាមនុស្សរស់រាយចូលចិត្តលេងសើចចឹងទៅ”

 

“សម្រាប់សារដែលបានឆ្លើយតបត្រលប់ចំពោះ comment  តាមពិតទៅខ្ញុំចង់ឲ្យយល់ខ្ញុំដូចគ្នា ព្រោះថាវាគ្មានអ្វីទាំងអស់ ហើយខ្ញុំក៏យល់ថាបើមានអ្នកណាមកឃើញខ្លាចរឿងវាកាន់តែធំឡើង ខ្ញុំក៏សម្រេចចិត្តឆ្លើយតបទៅវិញ ដោយសារតែខ្ញុំជាមនុស្សដែលមិនសូវជាឆាប់ខឹងងាយៗ ស្រាប់ហើយ ទើបខ្ញុំឆ្លើយតបទៅវិញដូចមិត្តនិយាយគ្នាថា “យកពេលវេលាទៅធ្វើការល្អជាង”

ពេលនេះយើងនៅទំនេរតើមែនទេ?

“មានអ្នកកំពុងតែនិយាយគ្នា តែសុំមើលគ្នាសិនល្អជាង គាត់ជាអ្នកក្រៅវិស័យសិល្បៈដែលបាននិយាយគ្នាមកមួយរយៈធំហើយ (សើច)

នៅមិនទាន់បើកចំហរមែនទេ?

“ខ្ញុំយល់ថាបើគាត់ព្រមព្រៀងក៏ចង់បើកចំហរបើកបង្ហាញ់ខ្លួននៅថ្ងៃរៀបការ ចាំប្រាប់បងៗពេលក្រោយណាចា មើលគ្នាសិន (អៀន)

អត្ថបទដោយ : នីត្តា