អីយ៉ា! ស្នេហា Taew និងសង្សារសេដ្ឋីកាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ខណៈពាក់អាវគូស្នេហ៍ឡើងសមគ្នា!(មានរូបភាព)
ជាការពិតណាស់ បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Taew Natapohn មានទំនាក់ទំនងស្នេហាជាមួយលោក Pranai រយៈពេល៦ខែហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរក៏កាន់តែផ្អែមល្ហែមនិងគ្នាខ្លាំងឡើងៗផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញនាងបង្ហោះរូបភាពជាមួយគូស្នេហ៍ ខណៈអ្នកទាំងពីរបានពាក់អាវគូស្នេហ៍ដូចគ្នា មើលទៅពិតជាស្រស់ស្អាត និងសក្ដិសមគ្នាខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលគ្រប់គ្នាបានឃើញតារាស្រីរូបនេះ និងគូស្នេហ៍ពាក់អាវគូស្នេហ៍ចូលរួមកម្មវិធីបែបនេះ មើលទៅពិតជាស្វីតខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី